Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្ភារ

Chuon Nath's Khmer-Khmer Dictionary
  1. សម្ភារ ( ន.នាមសព្ទ ) [សំ-ភា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​សន្សំ, ការ​សាង​សន្សំ​កុសល; ការ​សាង​សន្សំ​បន្ទុំ​បារមី (របស់​ពោធិសត្វ); តេជះ, អំណាច; សេចក្ដី​ទំនុក​បម្រុង; ការ​ស្រោច​ស្រង់, សេចក្ដី​សង្រ្គោះ; ការ​រួប​រួម; របស់​ដែល​ត្រូវ​រួប​រួម, ដែល​ត្រូវ​ផ្សំ​ជា​មួយ​គ្នា; គ្រឿង​ផ្សំ; គ្រឿង​ផ្គុំ; អង្គ; ចំណែក; ពួក; ទ្រព្យ; របស់​ដែល​ត្រូវ​តែ​មាន​ខាន​ពុំ​បាន, គ្រឿង​ប្រើ​ប្រាស់;... ។
    - គ្រឿង​សម្ភារ គ្រឿង​ផ្សំ; គ្រឿង​ប្រើ​ប្រាស់ ។
    - ដោយសារ​សម្ភារ ដោយសារ​អំណាច​ឬ​សេចក្ដី​ទំនុក​បម្រុង : យើង​ខ្ញុំ​បាន​សេចក្ដី​សុខ ដោយសារ​សម្ភារ​ព្រះ​តេជ​ព្រះ​គុណ ។
    - ម្លប់​សម្ភារ ម្លប់​តេជះ, ម្លប់​បុណ្យ : សូម​ជ្រក​កោន​ក្រោម​ម្លប់​សម្ភារ​ព្រះ​បាទ​ម្ចាស់ ។
    - សម្ភារ​បារមី បារមី​ដែល​បាន​សាង​សន្សំ​ឬ​អប់រំ​ទុក​មក ។
    - គុណ​សម្ភារ តេជះ​របស់​គុណ ។
    - ទព្វ​សម្ភារ គ្រឿង​ប្រុង​មាន​គ្រឿង​ផ្ទះ​ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ផង) ។
    - ពោធិ​សម្ភារ ការ​សាង​សន្សំ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។
    - រាជ​សម្ភារ តេជះ​របស់​ព្រះ​រាជា ។
    - សីល​សម្ភារ អង្គ​សីល; តេជះ​សីល ។ល។
Headley's Khmer-English Dictionary
  1. សម្ភារ ( n ) [sɑmpʰie]
    materials, supplies, equipment, furniture; matter, substance
  2. សម្ភារ ( n ) [sɑmpʰie]
    power, authority; sponsorship, help, assistance; wealth, property; accumulation of merit.
  3. សម្ភារ ( v ) [sɑmpʰie]
    to accumulate merit
  4. សម្ភារ ( n ) [sɑmpʰie]
    part, section, group
  5. សម្ភារភ្លឹក ( n ) [sɑmpʰieplɨk]
    method used to foretell the future (esp. for determining lucky dates for weddings)


Prohok Solutions @2017 : Learn Khmer | Khmer Calendar