Khmer Dictionary: សត្ត
Chuon Nath's Khmer-Khmer Dictionary
-
សត្តមហាឋាន
( ន.នាមសព្ទ )
[ស័ត-តៈមៈ-- ]
( បា.បាលី ( បាលីភាសា ) )
ទីធំឬទីដ៏ប្រសើរ ៧ កន្លែង; ជាឈ្មោះទី ៧ អន្លើដែលព្រះសក្យមុនីសម្ពុទ្ធទើបបានត្រាស់ថ្មីៗ ទ្រង់គង់នៅសម្រាកព្រះអង្គដោយការសោយវិមុត្តិសុខ ក្នុងកន្លែងមួយៗកំណត់៧ថ្ងៃៗ, រួមជា៤៩ថ្ងៃ ។ សត្តមហាឋាននេះ នៅត្រង់តំបន់មួយហៅ ពុទ្ធគយា ក្នុងប្រទេសឥណ្ឌា មាននៅប្រាកដមកដល់សព្វថ្ងៃនេះ ដោយមានចេតិយដ្ឋានជាគ្រឿងសម្គាល់; ពួកពុទ្ធមាមកៈគ្រប់ប្រទេស តែងកាត់ស្វៈពន្លះទៅធ្វើនមស្ការបូជាតាមកាលរដូវឥតអាក់, ឬនៅថែទាំគោរពជានិច្ចនៅនោះក៏មាន ។
-
សត្តមី
( បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ស័ត-តៈម៉ី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សប្តមី) ស្ត្រីទី៧; តិថី ទី ៧ គឺថ្ងៃ ៧ កើត ឬ ៧ រោច; ...។ ន. ឈ្មោះវិភត្តិនាមលំដាប់ទី៧ (ភុម្ម) : វិភត្តិសត្តមី ឬ សត្តមីវិភត្តិ (ព. វ., សំ. បា.) ។ ឈ្មោះវិភត្តិអាខ្យាតលំដាប់ទី ៣ មានបរិកប្បៈជាទី ៧ របស់សាខាកាល (ព. វ., សំ. បា.) ។