Khmer Dictionary: វេយ្យាវច្ច
Chuon Nath's Khmer-Khmer Dictionary
-
វេយ្យាវច្ច
( ន.នាមសព្ទ )
[វៃ-យាវ័ច-ចៈ]
or វេយ្យាវច្ចៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វេយ្យាវច្ច; វៃយាវ្ឫត្យ) ការខ្វល់ខ្វាយ, ការខ្នះខ្នែង, ការមិនប្រចាំគ្នា, ការយកចិត្តទុកដាក់ ។
- វេយ្យាវច្ចកម្ម ការប្រឹងប្រែងធ្វើកិច្ចការដោយយកចិត្តទុកដាក់ពីចិត្តឯង ។
- វេយ្យាវច្ចករ អ្នកខ្នះខ្នែងធ្វើការកិច្ចការ; អ្នកធ្វើការបម្រើបម្រាស់ដោយយកចិត្តទុកដាក់មិនមើលបំណាំ, មិនប្រចាំគ្នា ។
- វេយ្យាវច្ចមយៈ ឬ
- --ម័យ ប្រយោជន៍ឬបុណ្យដែលកើតមានព្រោះការខ្វល់ខ្វាយធ្វើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញកិរិយាវត្ថុ>បុញ្ញកិរិយាវត្ថុ ផង) ។
Headley's Khmer-English Dictionary