Khmer Dictionary: វុឌ្ឍិ
Chuon Nath's Khmer-Khmer Dictionary
-
វុឌ្ឍិ
( ន.នាមសព្ទ )
[វុត-ឍិ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វ្ឫទ្ធិ) សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល, បរិបូណ៌; ការកើតកាលវាលគុម្ព : មានវុឌ្ឍិ ។
- វុឌ្ឍិកម្ម អំពើដែលនាំឲ្យមានសេចក្ដីចម្រើន ។
- វុឌ្ឍិការណ៍ ហេតុដែលនាំឲ្យមានសេចក្ដីចម្រើន, ហេតុនៃសេចក្ដីចម្រើន ។
- វុឌ្ឍិកាល ឬ--សម័យ កាលឬសម័យដែលមានសេចក្ដីចម្រើន ។
- វុឌ្ឍិជន្ម (--ជន់) ឬ ជន្មវុឌ្ឍិ (ជន់-ន្មៈ--) អាយុដែលចម្រើនឬសេចក្ដីចម្រើនអាយុ ។
- វុឌ្ឍិធម៌ ធម៌ឬសភាវៈដែលនាំឲ្យមានសេចក្ដីចម្រើន ។
- វុឌ្ឍិពរ ឬ វរវុឌ្ឍិ (វៈរៈ--) ពរដ៏ចម្រើន ឬសេចក្ដីចម្រើនដោយពរ ។
- វុឌ្ឍិភាព ភាព, បែបបទ, ដំណើរដែលនាំឲ្យមានសេចក្ដីចម្រើន ។ល។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា
- គុណវុឌ្ឍិ (គុណៈ --) សេចក្ដីចម្រើនដោយគុណ ។
- ធនវុឌ្ឍិ (ធៈនៈ--) សេចក្ដីចម្រើនដោយទ្រព្យ ។
- បុញ្ញវុឌ្ឍិ (ប៉ុញ-ញ៉ៈ--) សេចក្ដីចម្រើនដោយបុណ្យ ។
- ពលវុឌ្ឍិ (ពៈលៈ--) សេចក្ដីចម្រើនកម្លាំង ។
- ភោគវុឌ្ឍិ (--គៈ--) សេចក្ដីចម្រើនភោគៈ ។
- យសវុឌ្ឍិ (យៈសៈ--) សេចក្ដីចម្រើនដោយយស, ដោយបរិវារ ។
- លាភវុឌ្ឍិ (--ភៈ--) ការចម្រើនលាភ ។
- សិរីវុឌ្ឍិ សេចក្ដីចម្រើនសិរី ។
- សីលវុឌ្ឍិ (--ល៉ៈ--) សេចក្ដីចម្រើនឬការបរិបូណ៌ដោយសីល ។
- សុខវុឌ្ឍិ (សុ-ខៈ--) សេចក្ដីចម្រើនដោយសុខ ។ល។
Headley's Khmer-English Dictionary