Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វិហារ

Chuon Nath's Khmer-Khmer Dictionary
  1. វិហារ ( ន.នាមសព្ទ ) [--ហ៊ា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​នៅ, ការ​នៅ​អាស្រ័យ ។ លំនៅ, កុដិ​ធំ, ទី​វត្ត (ទាំងមូល) សម្រាប់​ពួក​បព្វជិត​ពុទ្ធ​សាសនិក ។ ខ្មែរ​ហៅ​តាម​ទម្លាប់ ចំពោះ​តែ​ឧបោសថាគារ (រោង​ឧបោសថ៍) ថា “វិហារ” : សង់​វិហារ, បុណ្យ​ឆ្លង​វិហារ ។
    - វិហារ​កម្ម (--ហារៈក័ម) ការ​សាង​វត្ត; ការ​ធ្វើ​វិហារ ។
    - វិហារ​បាល (--ហារៈបាល) អ្នក​រក្សា​ទី​វត្ត, អ្នក​អ្នក​ថែ​វត្ត ។
    - វិហារ​បាលិនី (--ហារៈប៉ា--) ស្រ្តី​អ្នក​ថែ​ទី​វត្ត; ដូន​ជី​ឬ​យាយ​ជី ។
    - វិហារ​ភណ្ឌ (--ហារៈភ័ន) របស់​សម្រាប់​កុដិ​ធំ; របស់​សម្រាប់​វត្ត, ទ្រព្យ​វត្ត (ទ្រព្យ​សង្ឃ) ។
    - វិហារ​មហ​កម្ម (--ហារៈមៈហៈក័ម) បុណ្យ​ឆ្លង​វត្ត; ឬ​បុណ្យ​ឆ្លង​វិហារ ។
    - វិហារ​វត្ថុ (--ហារៈវ័ត-ថុ) អ្វី​ៗ​ដែល​មាន​នៅ​ក្នុង​ទី​វត្ត​មាន​ដើម​ឈើ, ដំណាំ​ជាដើម ។
    - វិហារ​វិឃាសាទ (--ហារៈ-សាត) អ្នក​បរិភោគ​បាយ​ដែល​ក្នុង​វត្ត (អ្នក​ស៊ី​បាយ​វត្ត); បើ​ស្រ្តី​ជា វិហារ​វិឃាសាទិកា ។ល។
Headley's Khmer-English Dictionary
  1. វិហារ ( n ) [viʔhie]
    Buddhist temple, the main building for worship in a Buddhist temple complex; sanctuary, church
  2. វិហារ ( n ) [viʔhie]
    staying, living, dwelling; relaxation, recreation


Prohok Solutions @2017 : Learn Khmer | Khmer Calendar