Khmer Dictionary: វិសុទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
វិសុទ្ធ
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិឝុទ្ធ) បរិសុទ្ធ, ស្អាតវិសេស, ហ្មត់ហ្មង, ឥតមន្ទិល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិសុទ្ធ ផង) ។
- វិសុទ្ធកម្ម (--សុត-ធៈក័ម) អំពើបរិសុទ្ធ ។
- វិសុទ្ធចិត្ត ចិត្តដែលឥតមន្ទិល ។
- វិសុទ្ធញ្ញាណ (--សុត-ធ័ញ-ញាន) ញាណបរិសុទ្ធ; អ្នកដែលមានញាណដ៏បរិសុទ្ធ : ព្រះសព្វញ្ញុពុទ្ធវិសុទ្ធញ្ញាណ ។
- វិសុទ្ធសន្តាន (--សុត-ធៈសន់-ដាន) សន្តានដ៏បរិសុទ្ធ; អ្នកដែលមានសន្តានបរិសុទ្ធ, អ្នកមានអំពើដ៏ស្អាត ។ល។
Headley's Khmer-English Dictionary
-
វិសុទ្ធ
( adj )
[viʔsot]
to be smooth, clean, bright.
-
វិសុទ្ធ
[viʔsot]
perfect, pure, stainless
-
វិសុទ្ធទេព
( n )
[viʔsottʰiʔteip]
divine beings by religious attainment (e.g. Buddhas, saints)
-
វិសុទ្ធមគ្គ
( n )
[viʔsottʰiʔmeak]
path leading to perfection
-
វិសុទ្ធមគ្គ
( n )
[viʔsottʰiʔmeak]
Visuddhimagga (title of a Buddhist treatise describing the way toward perfection written in Pali by ពុទ្ឋឃោសៈ or ពុទ្ធឃោសាចារ្យ in the 10th century of the Buddhist calendar)