Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វរ

Chuon Nath's Khmer-Khmer Dictionary
  1. វរ ( កិ.កិរិយាសព្ទ )
    ទាស់​ការ, ទាស់​ទំនង; នាំ​ឲ្យ​មាន​រវល់​ឥត​ប្រយោជន៍; នាំ​ឲ្យ​ទាស់​ដំណើរ ។
    - វរ​ហើយ ! ទាស់​ហើយ ! ។
    - កុំ​វរ ! កុំ​រវល់ !; នាំ​វរ នាំ​រវល់; វរ​វឹក ឬ វឹក​វរ ច្របូក​ច្របល់; ធ្វើ​ឲ្យ​ច្រឡំ​បល់, ឲ្យ​ទាស់​ការ ។
    - វរ​វឹក​ទទឹក​ស្ងួត (ព. ប្រ.) ច្របូក​ច្របល់​ដូច​គេ​យក​របស់​ទទឹក​ដាក់​លាយ​នឹង​របស់​ស្ងួត (ព. សា.) : វរ​វឹក​ទទឹក​ស្ងួត​អស់​ទៅ​ហើយ !
  2. វរ ( គុ.គុនសព្ទ ) [ វ ] or វរៈ (វៈរៈ)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វរ) ប្រសើរ, ខ្ពស់ខ្ពស់, លើស​លន់, ថ្លៃ​ថ្លា; ជា​ចម្បង; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើស​យក; ដែល​គួរ​សូម,... ។ ន. ពរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ ផង) ។ ប្រើ​ផ្សំ​នឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា : វរ​គុណ  គុណ​ដ៏​ប្រសើរ, គុណ​គាប់ ។
    - វរ​ចក្រ ចក្រ​ដ៏​ប្រសើរ ។
    - វរ​ជន ជន​ប្រសើរ ។
    - វរ​ជ័យ ជម្នះ​ដ៏​ប្រសើរ ។
    - វរញ្ញូ អ្នក​ដឹង​ធម៌​ដ៏​ប្រសើរ (ព្រះ​ពុទ្ធ) : ព្រះ​វរញ្ញូ ។
    - វរ​តនូ ឬ - វរ​នារី ស្រ្តី​ល្អ​ឆ្នើម ។
    - វរ​ទាន ការ​ឲ្យ​ពរ; ការ​ឲ្យ​រង្វាន់ ។
    - វរ​នាថ ពំនាក់​ដ៏​ប្រសើរ ។
    - វរ​បិតា បិតា​ប្រសើរ (បិតា​ក្សត្រិយ៍) : ព្រះ​វរ​បិតា ។ វរ​បុរស បុរស​ប្រសើរ, ប្រុស​ថ្លៃ ។
    - វរ​មន្រ្តី មន្រ្តី​ប្រសើរ; ខ្មែរ​ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល, នៅ​ត្រង់​ចន្លោះ​ថ្នាក់​អនុ​មន្រ្តី​និង​ឧត្តម​មន្រ្តី ។
    - វរ​មាតា មាតា​ប្រសើរ (មាតា​ក្សត្រិយ៍) : ព្រះ​វរ​មាតា ។
    - វរ​មិត្ត ឬ
    - --មិត្រ មិត្រ​ប្រសើរ ។
    - វរ​យោសិត ស្រ្តី​មាន​រូប​ល្អ, នាង​ឆើតឆោម, ស្រី​ថ្លៃ ។
    - វរ​រាជ ស្តេច​ប្រសើរ ។
    - វរ​លញ្ឆករ ត្រា​ដ៏​ប្រសើរ (ព្រះ​រាជ​មុទ្រា) : ព្រះ​វរ​លញ្ឆករ ។ វរ​លក្ខណ៍ លក្ខណៈ​ដ៏​ប្រសើរ; ដែល​មាន​លក្ខណៈ​ដ៏​ប្រសើរ ។
    - វរ​វង្ស វង្ស​ដ៏​ប្រសើរ; ដែល​មាន​វង្ស​ខ្ពង់ខ្ពស់ ។
    - វរ​វណ្ណិនី ស្រ្តី​មាន​សម្បុរ​ល្អ, នាង​ឆើតឆោម ឬ​នាង​ឆោមឆាយ ។
    - វរ​វៀង​ជ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀង​ជ័យ) ។
    - វរ​សេនិយ ឬ - វរ​សេនីយ៍ (វៈរៈសេន៉ី) : វរ​សេនីយ៍​ត្រី ឋានន្តរ​ស័ក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់ បន្ទាប់​ពី​វរ​សេនីយ៍​ទោ ។
    - វរ​សេនីយ៍​ទោ ឋានន្តរ​ស័ក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់​នៅ​ត្រង់​ចន្លោះ វរ​សេនីយ៍​ត្រី​និង​វរ​សេនីយ៍​ឯក ។
    - វរ​សេនីយ៍​ឯក ឋានន្តរ​ស័ក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់, ខ្ពស់​ផុត​ក្នុង​ថ្នាក់​វរ​សេនីយ៍ ។
    - វរោកាស (< វរ + ឱកាស) ឱកាស​ប្រសើរ ។
    - វរោត្តម (វៈរោត-ដំ; < វរ + ឧត្តម) ឧត្តម​ថ្លៃថ្លា, ប្រសើរ​ខ្ពង់ខ្ពស់ ។ល។
Headley's Khmer-English Dictionary
  1. វរ ( adj ) [vɔɔ]
    to be high, exalted, excellent, superb; noble, of high rank / standing; distinguished, well-known; highly placed (in this meaning វរ usually occurs as a prefixed element in words of Indic origin)
  2. វរ ( v ) [vɔɔ]
    to be in trouble or confusion; to suffer failure, go wrong; to annoy, disturb (2) vɔɔ, vɔɔreaʔ-, veaʔreaʔ-
    Eg. ជ​!: Oh, my! You'd better watch out! Now you've done it!
  3. វរាសនៈ ( n ) [veaʔriesaʔnaʔ]
    expensive seats, best seats (e.g. the front seats for a stage show, the back seats for a movie)
  4. វរុណ ( n ) [veaʔrun]
    Varuna (the Vedic god of water, the ocean, and rain)
  5. វរុណ ( n ) [veaʔrun]
    one of the legendary inventors of alcohol; his partner was សុរៈ
  6. វរោកាស ( n ) [veaʔroukaah]
    good time / opportunity / chance
  7. វរោត្តម ( adj ) [veaʔroutdɑm]
    to be superior and excellent, prominent, eminent, accomplished
  8. វរ្មិត
    See: វម្មិត
  9. វរ្ម័ន ( n ) [voarman, veaʔraʔman]
    Varman (title used by Cambodian kings)
    Eg. ព្រះបាទសម្តេច​ព្រះនរោត្តមសីហនុវរ្ម័ន: King Norodom Sihanouk Varman
  10. វរ្ម័ន ( n ) [voarman, veaʔraʔman]
    armor, protective coat of armor

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar