Khmer Dictionary: ល្ហាច
Chuon Nath's Khmer-Khmer Dictionary
-
ល្ហាច
( គុ.គុនសព្ទ )
or រហាច
ដែលរាចរាយ ឬសាយរាយពេញពាសមើលទៅឃើញស្ងាច : ទឹកល្ហាច ។ ព. ប្រ. សម្ដីល្ហាច សម្ដីរាយពពាយឬភរភាយមិនចេះអស់មិនចេះហើយ ។ ល្ហាចល្ហ ឬ ល្ហល្ហាច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្ហ) ។ ព. ប្រ. សម្ដីល្ហាចល្ហ ឬ ល្ហល្ហាច សម្ដីរាយពពាយឬភរភាយល្ហឥតទើសទាក់។
- ល្ហាចល្ហឹម ឬ
- ល្ហឹមល្ហាច ដែលសាយរាយល្ហឹមលន្លឹម : ទឹកសាយពេញវាលល្ហាចល្ហឹម ។
Headley's Khmer-English Dictionary
-
ល្ហាច
See: រហាច -
ល្ហាច់
( adj )
[lhac]
(of women) to be trashy, have loose virtue / morals