Khmer Dictionary: លោភ
Chuon Nath's Khmer-Khmer Dictionary
-
លោភ
( ន.នាមសព្ទ )
[លោភៈ ឬ លោប]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីជំពាក់ចិត្ត; សេចក្ដីប្រាថ្នា, បំណងចង់បាន : ប្រឹងរកទ្រព្យដោយលោភ; កម្ចាត់លោភ (សរសេរជា លោភៈ ក៏បាន តាមដំណើរប្រើ) ។
- លោភចិត្ត ឬ - --ចេតនា (លោភៈ--) ចិត្តឬគំនិតប្រកបដោយលោភ ។
- លោភមូល (លោភៈ--) ឫស, ទីតាំង របស់លោភ; ចិត្តដែលជាមូលរបស់លោភ (អកុសលចិត្ត) ។
- លោភលន់ (លោប--) លោភហួស ។ល។ ខ្មែរប្រើជា កិ. ឬ គុ. សំដៅសេចក្ដីថា “ចង់បានច្រើនឬដែលចង់បានហួសពេក” ក៏មាន : កុំលោភពេក !; មនុស្សលោភ, ចិត្តលោភ ។
Headley's Khmer-English Dictionary
-
លោភ
( n )
[loup]
envy, greed, desire, longing, ambition.
-
លោភ
( adj )
[loup]
to be greedy, ambitious, envious
Eg. ប្រឹងរកទ្រព្យដោយលោភ: Try to gain wealth by being ambitious. -
លោភាគតិ
( n )
[loupʰiekeaʔteʔ]
the way of greed
-
លោភោ
( adj )
[loupʰou]
to be greedy