Khmer Dictionary: លេច
Chuon Nath's Khmer-Khmer Dictionary
-
លេច
( កិ.កិរិយាសព្ទ )
ចេញពីទីកំបាំង : ស្រាប់តែឃើញលេចប្លឹមពីក្នុងព្រៃមក ។ ជ្រាបហូរចេញ : ទឹកលេចពីភ្លឺស្រែ ។ លៀនចេញឬទុលចេញ : គ្រាប់ឈើដុះលេចពន្លកពីក្នុងដី ។ ធ្លាយឬលាន់ចេញ, ផ្សាយចេញ : លេចសម្ដី, លេចដំណឹង ។ បង្ហាញមុខឬចេញមុខឲ្យឃើញ : ចុះទើបនឹងលេចមុខមកពីណាហ្នឹង ? (ព. ស្ន.) ។ ដើរលេចវាលចូលព្រៃ លេចព្រៃចូលវាល ដើរផុតពីទីវាលចូលក្នុងព្រៃ ចេញពីព្រៃចូលក្នុងវាលទៀត ។
- លេចឮ លេចដំណឹងឮដល់ ។ល។ ព. ទ. បុ. លេចទឹកលេចត្រី ការកំបាំងតែហើបចេញ ឮដល់មនុស្សម្នាក់ហើយ ច្រើនតែលេចឮតទៅទៀត (ស្រដៀងគ្នានឹង ក្អែកមួយជាក្អែកដប់ ដែរ) ។
-
លេច
( គុ.គុនសព្ទ )
ដែលមិនគត់ : ក្អមលេច, ផ្ទះលេច, ការុងលេច ។ ព. ប្រ. មាត់លេច មាត់រអិលចេះតែធ្លាយសម្ដីចេញទៅទប់មិនទាន់ : មនុស្សមាត់លេច (និយាយថា មាត់ដាច ក៏បាន) ។
-
លេច
( ន.នាមសព្ទ )
ឈ្មោះដំបៅមួយប្រភេទ កើតនៅបាតជើង ឬកែងជើងលៀនសាច់រឹងចេញមក : កើតដំបៅលេច ។
Headley's Khmer-English Dictionary
-
លេច
( v )
[ləc]
to appear / emerge (from out of sight), become evident, come into view; to spread; to result, arise from (as a consequence); to show up; to stand out
Eg. ពណ៌ក្រហមលេចចេញ ច្បាស់ជាងគេ: The color red stands out the most. -
លេច
( v )
[ləc]
to leak.
-
លេច
( adj )
[ləc]
to be leaky, leaking, permeable
-
លេច
( n )
[ləc]
ulcer on the soles of the feet or on the ankles