Khmer Dictionary: លួច
Chuon Nath's Khmer-Khmer Dictionary
-
លួច
( កិ.កិរិយាសព្ទ )
លបយកអ្វីមួយរបស់អ្នកដទៃដែលគេមិនឲ្យដោយថេយ្យចិត្ត : លួចទ្រព្យគេ ។
- លួចគំនិត លបធ្វើតាមគំនិតគេ ឬលបបំបាត់គំនិតដែលគេបង្គាប់ ធ្វើតាមគំនិតខ្លួនវិញ ។
- លួចចិត្ត ក្បត់ចិត្ត ។
- លួចចំណេះ លបយកចំណេះដោយមិនបាច់រៀនផ្ទាល់ពីគេ ។
- លួចឈ្មោះ លប សរសេរចុះឈ្មោះគេ ឬលបយកឈ្មោះគេទៅថ្លែង ។
- លួចប្តីគេ ឬ - លួចប្រពន្ធគេ លបធ្វើអំពើស្មន់អន្ធករជាមួយនឹងប្តីឬប្រពន្ធគេ ។
- លួចភេទ ក្លែងភេទធ្វើជាអ្នកបួសខ្លួនឯង (ព. វិ. ពុ.) ។
- លួចលាក់ លបលាក់ ។
- លួចល្បក់ លបធ្វើក្នុងពេល ឬក្នុងស្របក់ដែលគេប្រហែសធ្វេស ។
- លួចល្បិច លបយកល្បិចគេ ។
- លួចសព លបយកសពក្នុងវេលាយប់ស្ងាត់ពីក្នុងទីសាមញ្ញមកតម្កល់ក្នុងទីដ៏រុងរឿង ដើម្បីនឹងដង្ហែឲ្យគគ្រឹកគគ្រេង ។
- លួចសំវាស (--ស័ង-វ៉ាស) ក្លែងធ្វើជាភិក្ខុ រួមសំវាសជាមួយនឹងភិក្ខុសង្ឃ (ព. វិ. ពុ.) ។ល។
Headley's Khmer-English Dictionary
-
លួច
( v )
[luəc]
to steal; to do something in a sneaky / underhanded manner.
-
លួច
( adj )
[luəc]
to be sneaky, stealthy.
-
លួច
( initverb )
[luəc]
to secretly / furtively / sneakily do something
Eg. ប៉ុន្តែផ្ទុយទៅវិញ លោកបានលួចធ្វើការទាក់ទងយ៉ាងជិតស្និទ្ឋជាមួយយៀកណាមខាងជើង ...: But, on the contrary, you have secretly worked to make ``intimate'' contact with the North Vietnamese ... .