Khmer Dictionary: លិច
Chuon Nath's Khmer-Khmer Dictionary
-
លិច
( កិ.កិរិយាសព្ទ )
លិបចុះបាត់ទៅ, ចូលកប់បាត់ទៅ ក្នុងទឹកជាដើម : ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច ។ អស្តង្គត : ព្រះអាទិត្យលិច (ថ្ងៃលិច) ។ ព. ប្រ. វិនាស, ខូច, អន្តរាយ; បាត់ឈ្មោះ; លង់គំនិត : លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួនឬបាត់ឈ្មោះ ។ គុ. ដែលធ្ងន់មិនអណ្តែតទឹក : ឈើមួយកំណាត់នេះលិចទឹក, មួយកំណាត់នុ៎ះអណ្តែត ។ ដែលទាបឬជ្រៅតែងតែលិចទឹក : ដីលិចទឹក, ព្រៃទឹកលិច ។
- លិចកញ្ជង់ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច : មនុស្សលិចកញ្ជង់ ។
- លិចកញ្ជង់លង់កញ្ជើ (ព. សា.) ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់ ។
- លិចកណ្តេងដី វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្តេង ។
- លិចក្បាល ទ្រទូងដៃ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង : ទឹកជ្រៅលិចក្បាលទ្រទូងដៃ ។ លិចក្រជាំ វិនាសទ្រព្យធនអាប់កេរ្តិ៍ឈ្មោះ ។
- លិចតែម្តង ! ខូចតែម្តង; !
- លិចទៅ ! ខូចទៅ ! (ពាក្យឧទាន) ។
- លិចលង់ វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក ។
- លិចលង់ផុងកៃ (ព. សា.) វិនាសអន្តរាយផុងលង់រើខ្លួនពុំរួច ។
- លិចអណ្តែត ឬ - លិចៗអណ្តែតៗ ឬក៏
- លិចអណ្តែតៗលិច ខាតហើយចំណេញៗហើយខាតទៅវិញ ឬបង់ហើយបានៗហើយបង់ទៅវិញ ។
- អាលិច ! អាខូច ! (ពាក្យជេរលេង) ។ល។
-
លិច
( ន.នាមសព្ទ )
[ឡិច]
ឈ្មោះទិសដែលព្រះអាទិត្យអស្តង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម : ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច ។ ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិសឬល្ងង់មិនស្គាល់ទិស (សរសេរក្លាយជា ឡិច តាមសំនៀងនិយាយក៏មាន)។
Headley's Khmer-English Dictionary
-
លិច
( n )
[lɨc]
sunset; west
-
លិច
( v )
[lɨc]
to sink, disappear (into); to set (e.g. of the sun); to dwindle; to submerge / sink something, immerse; to flood, cover with water.
-
លិច
( adj )
[lɨc]
to be submerged (2) ləc
-
លិច
( adj )
[lɨc]
to be destroyed, ruined (as a reputation)