Khmer Dictionary: លទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
លទ្ធ
( គុ.គុនសព្ទ )
[លុ័ត-ធៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លព្ធ) ដែលបានហើយ ។ ប្រើជាបទសមាស : លទ្ធផល ផលដែលបានហើយ; ផលនៃការងារដែលបានសម្រេចហើយ, កម្រៃដែលបានសម្រេចមកពីការប្រកបកិច្ចការផ្សេងៗ; សេចក្ដីសម្រេចនៃការគិតលេខ : បានទទួលលទ្ធផល, គ្មានលទ្ធផល ។
- លទ្ធភាព ភាពនៃអ្វីៗដែលបានសម្រេចហើយ ។ ភាពដែលនឹងត្រូវបានត្រូវមាន, ផ្លូវ ឬដំណើរទំនងដែលនឹងអាចធ្វើឲ្យកើតការ, ការដែលអាចធ្វើឬអាចប្រព្រឹត្តទៅបាន : រឿងនេះ យើងនឹងលៃលករិះរកលទ្ធភាពយ៉ាងណា ទាល់តែបានសម្រេចពុំខាន; ខ្ញុំគ្មានលទ្ធភាពនឹងសម្រេចកិច្ចការនោះជូនអ្នកបានទេ ។
- លទ្ធភោជន, លទ្ធលាភ, លទ្ធសម្បត្តិ ភោជន, លាភ, សម្បត្តិ ដែលបានហើយ ។ល។
Headley's Khmer-English Dictionary
-
លទ្ធ
( adj )
[lattʰeaʔ]
to be received, acquired, obtained.
-
លទ្ធ
( n )
[lattʰeaʔ]
decision, result
-
លទ្ធិ
( n )
[lattʰiʔ]
ideology, doctrine, system, belief, tenet, `-ism,' dogma; regime