Khmer Dictionary: រុង
Chuon Nath's Khmer-Khmer Dictionary
-
រុង
( គុ.គុនសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ធំ; ដែលចម្រើន : ភពរុងភពឆ្មារ ភពធំភពតូច; មានរុងមានឆ្មារ មានធំមានតូច; អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ (ច្បាប់ពាក្យចាស់) ។ លុះចំណេរកាលតមកក្នុងអបរសម័យ, ពាក្យ រុង នេះ ក្លាយមកជា រង់, តមកទៀតក្លាយជា រង (ត្រូវប្រើ រុង វិញ) ។
-
រុងរាំង
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(រុងរ័ង អ. ថ. --រុ័ង ប្រើជា គុ. “ទ្រុប, ទ្រុបទ្រុល, ស្រមូម; មិនរៀបរយ, ...”) កំចោករោកខ្លាំង, កញ្រ្ជោកបោកបាចខ្លាំង, សម្តែងអាការតូងតាង ឬគ្រុងគ្រាំង ឲ្យគេផ្អើលរចល់, ឲ្យកើតអផ្សុក : ធ្វើរុងរាំង, ឈ្លោះប្រកែកគ្នារុងរាំង ។
-
រុងរឿង
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ភ្លឺត្រចះ, ត្រចង់, ស្រស់ប៉ប្រៃ; ឆើត, ឆើតឆាយ; ល្អប្រព្រៃ; ថ្កុំថ្កើង, ថ្កើងថ្កាន, ប្រសើរ, ថ្លៃថ្លា : ក្រុងរុងរឿង, ភ្លឺរុងរឿង, ថ្កើងរុងរឿង ។ ប្រើជា កិ. ក៏បាន “ចេញអាការភ្លឺត្រចះ,...” ។
-
រុងរោចន៍
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រោចន) ដែលរុងរឿង; ភ្លឺផ្លេក, ពណ្ណរាយ : ភ្លឺរុងរោចន៍; ពន្លឺរុងរោចន៍ (សម្រាប់ប្រើក្នុងកាព្យ) : ព្រះចន្រ្ទចាស់រនោច មិនរុងរោចន៍ដូចចាស់ខ្នើត ជនដែលមានកំណើត កើតជាប្រាជ្ញអាចដឹងបាន ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រោចនៈ>រោចនៈ និង រោចន៍ ទៀតផង) ។
Headley's Khmer-English Dictionary
-
រុង
( adj )
[ruŋ]
- detail »
to be large, imposing, important; magnificent, splendid; prosperous