Khmer Dictionary: ម្ចាក់
Chuon Nath's Khmer-Khmer Dictionary
-
ម្ចាក់
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
មួយចាក់ ។ ពាក្យសាមញ្ញជាគ្រាមភាសា សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ម្ចាន (មួយចាន) ថា : កុំឲ្យវាច្រើនពេក, ឲ្យតែត្រឹមតែម្ចាក់ម្ចានបានហើយ ។ និយាយផ្សំជាមួយនឹងពាក្យ ម្ចុប (មួយចុប) ថា : ខ្ញុំឥតដែលបានដើរទៅត្រង់ទីហ្នឹងម្ចាក់ម្ចុបសោះទេ ។ ផ្សំជាមួយនឹងពាក្យ ម្ចូក (មួយចូក) ថា : ឲ្យអញខ្ចីអង្ករម្ចាក់ម្ចូកមក៍ហង !; គ្នាមកសុំទាន, គួរឲ្យអង្ករគ្នាម្ចាក់ម្ចូកទៅ ! ។ ផ្សំជាមួយនឹងពាក្យ ម្ចែស (មួយចែស) វាថាខ្ញុំត្បកក្បាលវា, ខ្ញុំឥតដែលបានត្បកក្បាលវាម្ចាក់ម្ចែសពីអង្កាលទេ !
Headley's Khmer-English Dictionary
-
ម្ចាក់
( n )
[mcak]
little bit, few
Eg. កុំឲ្យវាច្រើនពេក ឲ្យតែម្ចាក់ម្ចានបានហើយ: Don't give him too much; just a little bit will be OK.
Reference: ម្ចាក់ម្ចាន -
ម្ចាក់
( n )
[mcak]
just a pinch, little bit
Reference: ម្ចាក់ម្ចុប -
ម្ចាក់
( n )
[mcak]
little bit, just a scoop
Eg. ឲ្យអញខ្ចីអង្ករម្ចាក់ម្ចូកមក៍ហង: Let me borrow just a scoop of rice.
Reference: ម្ចាក់ម្ចូក -
ម្ចាក់
( n )
[mcak]
just a little touch
Eg. វាថាខ្ញុំត្បកក្បាលវា ខ្ញុំឥតដែលបាន ត្បកក្បាលវាម្ចាក់ម្ចែសពីអង្កាល់ទេ: He said that I rapped him on the head; I've never given him even a little tap.
Reference: ម្ចាក់ម្ចែស