Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មារ

Chuon Nath's Khmer-Khmer Dictionary
  1. មារ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​រារាំង; ការ​សម្លាប់; សេចក្ដី​ស្លាប់; ... ។ អ្នក​រារាំង, ជំទាស់​មិន​ឲ្យ​អ្នក​ដទៃ​ធ្វើ​បុណ្យ​ធ្វើ​កុសល​កើត; ឈ្មោះ​ទេវ​បុត្រ​ដែល​ជា​សត្រូវ​ចំពោះ​ព្រះ​ពុទ្ធ ។
    - មារ​ជិ, មារ​ជិត, មារ​ជិន (មារៈ--) អ្នក​ឈ្នះ​មារ (ព្រះ​ពុទ្ធ) ។
    - មារ​ជ្រែក មារ​ចូល​ជ្រែក​ក្នុង​រូប​កាយ​នៃ​មនុស្ស ។ ព. ប្រ. ហេតុ​អាក្រក់ ដែល​ស្រាប់​តែ​បណ្ដាល​ឡើង​ភ្លាម​នាំ​ឲ្យ​ទាស់​ដំណើរ​កិច្ចការ ឬ​មនុស្ស​ដែល​ជំទាស់​កិច្ចការ​កំពុង​ស្រួល​ឲ្យ​រអាក់​រអួល; និយាយ​ថា មារ​ជ្រែក ឬ​មាន​មារ​មក​ជ្រែក ក៏​បាន : កំពុង​តែ​ធ្វើ​ការ​ស្រួល​ៗ ស្រាប់​តែ​មាន​មារ​មក​ជ្រែក​ឲ្យ​ទាស់​ការ​អស់ ! ។
    - មារ​ធីតា (មារៈធីដា) កូន​ស្រី​របស់​មារ ។
    - មារ​ព័ន្ធន៍ ចំណង​មារ; ចំណង​កិលេស គឺ​គ្រឿង​សៅហ្មង​ចិត្ត ដែល​ទុក​ដូច​ជា​ចំណង​ពួក​សត្វ ។ ឈ្មោះ​គម្ពីរ ឬ​បរិច្ឆេទ​មួយ​សម្ដែង​រឿង​ព្រះ​ឧបគុត្តត្ថេរ​ចង​មារ ។
    - មារ​វិជ័យ (មារៈ--) ជម្នះ​មារ; អ្នក​ឈ្នះ​មារ (ព្រះ​ពុទ្ធ) ។ ព្រះ​ពុទ្ធ​រូប​ដែល​គង់​ផ្គត់​ព្រះ​ភ្នែន​ដាក់​ព្រះ​ហស្ត​ឆ្វេង​ផ្ងារ ព្រះ​អង្គុលី​ផ្ទាប់​លើ​ព្រះ​ភ្នែន​ខាង​ឆ្វេង ព្រះ​ហស្ត​ស្ដាំ​សណ្ដូក​ផ្កាប់​ព្រះ​អង្គុលី​សំយុង​ផ្ទាប់​លើ​ព្រះ​ភ្នែន​ខាង​ស្ដាំ​ហៅ​ថា ព្រះ​មារ​វិជ័យ ឬ​ព្រះ​ពុទ្ធ​រូប​មារ​វិជ័យ (ព្រះ​ពុទ្ធ​រូប​ផ្ចាញ់​មារ) ។
    - មារ​សេនា (មារៈសេន៉ា) សេនា​មារ គឺ​ពួក​រេហ៍​ពល​របស់​មារ កាល​ដែល​លើក​មក​ផ្ចាញ់​ព្រះ​ពុទ្ធ ។
    - មារាធិ​រាជ ក្រុង​មារ ។ល។
Headley's Khmer-English Dictionary
  1. មារ ( n ) [mie]
    evil; death; illusion; the devil, Māra (the `Tempter,' enemy of the Buddha); murderer; one who prevents others from doing good; preventing; barrier, obstacle
  2. មារគា ( n ) [miekie]
    way, route, method
  3. មារយាទ ( n ) [mieyiet]
    character, behavior, conduct, manner; rule, control
    Eg. លោក​ស៊ឺនសាន​​ថាដើម្បីឲ្យរាស្ត្របោះឆ្នោត​ បានរាស្ត្រហ្នឹង​ត្រូវមានលិខិតបញ្ជាក់ត្រឹមត្រូវថា​មាន​សញ្ជាតិជាខ្មែរកើតនៅស្រុកខ្មែរ​ មានគំនិត​មារយាទល្អត្រឹមត្រូវ មានអាយុយ៉ាងតិច​ ១៨​ ឆ្នាំ: Mr. Son Sann says that in order for the people to vote, they must have documents proving that they are Cambodian citizens, that they were born in Cambodia, that they have good character, and that they are at least 18.
  4. មារយាទ ( n ) [mieyiet]
    boundary, limit


Prohok Solutions @2017 : Learn Khmer | Khmer Calendar