Khmer Dictionary: ភ្លោះ
Chuon Nath's Khmer-Khmer Dictionary
-
ភ្លោះ
( គុ.គុនសព្ទ )
ដែលកើតចេញមកមួយគូ : កូនភ្លោះ គឺកូនដែលកើតក្នុងផ្ទៃមាតាមួយដំណាលគ្នា សម្រាលចេញបន្តគ្នាក្នុងវេលាតែមួយ ។ ដែលព្រែកគ្នាឬជាប់គ្នាមួយគូរ :
- កាំភ្លើងភ្លោះ គឺកាំភ្លើងព្រែក;
- ដើមឈើភ្លោះ គឺដើមឈើដែលដុះព្រែកជាប់គ្នា;
- សំពត់ភ្លោះ គឺសំបត់ពីរផ្ទាំងដែលគេដេរភ្ជាប់គ្នា ។
-
ភ្លោះ
( កិ.កិរិយាសព្ទ )
ដេរសំពត់ពីរផ្ទាំងភ្ជាប់គ្នា : ភ្លោះសំពត់, ភ្លោះផាហ៊ុម ។
Headley's Khmer-English Dictionary
-
ភ្លោះ
( adj )
[plʊəh]
to be born at the same time; to be double, twinned.
-
ភ្លោះ
( v )
[plʊəh]
to fork, branch out
-
ភ្លោះ
( v )
[plʊəh]
to join / sew (two pieces of cloth) together