Khmer Dictionary: ភ្លើង
Chuon Nath's Khmer-Khmer Dictionary
-
ភ្លើង
( ន.នាមសព្ទ )
ធាតុមួយប្រភេទដែលបណ្ដាលឲ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការក្ដៅផ្សេងៗ ។
- ភ្លើងកល្ប ភ្លើងដែលឆេះរំលាងកល្ប ។
- ភ្លើងទុក្ខភ្លើងកិលេស សេចក្ដីក្ដៅដែលបណ្ដាលមកអំពីការកើតទុក្ខព្រួយ និងគ្រឿងសៅហ្មងចិត្ត...។
- ភ្លើងធាតុ ឬ - ធាតុភ្លើង កម្ដៅដែលកើតមានក្នុងរាងកាយមនុស្សសត្វជាដើម ។
- ភ្លើងព្រៃ ភ្លើងដែលឆេះព្រៃ ។
- ភ្លើងរាគ សេចក្ដីក្ដៅក្រហាយ, អន្ទះអន្ទែង, ខ្លោចផ្សា... ដែលកើតព្រោះតម្រេក ។ល។
- បង្កាត់ភ្លើង ធ្វើភ្លើងឲ្យកាត់ឆេះច្រើនឡើងដោយសម្រាមនិងឧសជាដើម ។
- ពួតភ្លើង បង្កើតឲ្យមានភ្លើងឡើងដោយពំនួតភ្លើង ។ល។ ព. ប្រ. ភ្លើងឆេះ ខឹងច្រឡោតខ្លាំង ។
- រម្លត់ភ្លើង រម្លត់សេចក្ដីក្ដៅ ដែលកើតអំពីរាគាទិក្កិលេស ។ល។ អ្វីៗដែលមានធាតុក្ដៅហឹរផ្សាច្រើនឬដែលមានសម្បុរស្រដៀងនឹងភ្លើង ក៏ហៅដាក់ពាក្យថា ភ្លើងភ្ជាប់នៅខាងចុងដែរ, ដូចជា : ខ្ញីភ្លើង, ឃ្លង់ភ្លើង, ចិត្រមូលភ្លើង, ឈើភ្លើង, ពិសភ្លើង, សង្កែភ្លើង, ស្រមោចភ្លើង ។ល។ (សិលាចារឹកសម័យមហានគរ (នគរធំ) សរសេរ វ្លើង, លុះចំណេរកាលតមកផ្លាស់ វ ជា ព សរសេរជាព្លើង, តាមន័យនេះ គួរប្រើជា ព្លើង, ប៉ុន្តែបានប្រើសិថិល ជា ធនិត គឺ ព > ភ យូរហើយ, សម័យបច្ចុប្បន្នក៏ត្រូវសរសេរ ភ្លើង ដូច្នេះឯង) ។
Headley's Khmer-English Dictionary
-
ភ្លើង
( n )
[pləəŋ]
fire (and, by extension, any substance which has a burning taste or effect); flame; light, flare; electricity