Khmer Dictionary: ភ្លុក
Chuon Nath's Khmer-Khmer Dictionary
-
ភ្លុក
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្លុក) ។
-
ភ្លុក
( ន.នាមសព្ទ )
អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួច កាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ, តាមធម្មតា តែងតែដុះចេញមកមួយគូរ, ប៉ុន្តែចួនណាដុះទោលតែមួយក៏មានខ្លះ ហៅថា ភ្លុកទក ។ ដំរីឈ្មោលដែលដុះភ្លុកពីកំណើត គេមិនហៅ ឈ្មោល ទេ គេហៅ ភ្លុក (ព. ផ្ទ. ស្តរ) : ហ្មដំរីខ្លះទាក់បានភ្លុក ខ្លះទាក់បានស្ដរ (បើញីគេហៅ មេ គេមិនហៅ ញី ទេ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចែ ១ ន. ផង ។
- ដឹងភ្លុក ឈ្មោះដឹងមួយប្រភេទមានស្លាប-ងសណ្ឋានភ្លុក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដឹង ២ ន. ផង) ។
- ម្រះភ្លុក ឈ្មោះម្រះមួយប្រភេទផ្លែវែងៗ សណ្ឋានភ្លុក ។ល។
Headley's Khmer-English Dictionary
-
ភ្លុក
( n )
[pluk]
tusk (of an elephant); ivory; bull elephant
-
ភ្លុក
[pluk]
See: ព្លុក -
ភ្លុក
( n )
[pluk]
kind of fish
Reference: ត្រីទឹកភ្លុក -
ភ្លុក
[pluk]
-
ភ្លុក
[pluk]