Khmer Dictionary: ភ្លឺ
Chuon Nath's Khmer-Khmer Dictionary
-
ភ្លឺ
( កិ.កិរិយាសព្ទ )
បញ្ចេញពន្លឺ, ឲ្យពន្លឺ; យល់ច្បាស់ ។ គុ. ដែលមានពន្លឺ ។
- ភ្លឺចែស ភ្លឺច្បាស់ ។ ព. ផ្ទ. ងងឹត ។
-
ភ្លឺ
( ន.នាមសព្ទ )
ដីដែលគេលើកពូនជាព្រំចារឹក ឬជាទំនប់ស្រែជាដើម : ភ្លឺស្រែ, ភ្លឺត្រពាំង, ភ្លឺស្រះ; រានស្រែត្រូវលើកភ្លឺឲ្យធំខ្ពស់ជាប្រយោជន៍ឲ្យសម្ទូងលូតលាស់ខ្ពស់តាមផង ស្រួលដើរផង ។
-
ភ្លឺ
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទកើតនៅស្បែក ឡើងសម្បុរ-សប្រផេះ ចួនកាលឡើងកណ្ដាប់ផេរ បណ្ដាលឲ្យស្កៀបរមាស់ : កើតភ្លឺ ។
Headley's Khmer-English Dictionary
-
ភ្លឺ
( n )
[plɨɨ]
daybreak, early morning.
-
ភ្លឺ
( v )
[plɨɨ]
to shine, give off light.
-
ភ្លឺ
( adj )
[plɨɨ]
to be clear, bright, distinct, perceptible
-
ភ្លឺ
( n )
[plɨɨ]
dike (separating rice fields), dam, embankment
-
ភ្លឺ
( n )
[plɨɨ]
kind of minor skin disease or skin abnormality characterized by white blotches and an altered sense of taste, tinea versicolor