Khmer Dictionary: ភ្លាំង
Chuon Nath's Khmer-Khmer Dictionary
-
ភ្លាំង
( ន.នាមសព្ទ )
ឈ្មោះឈើតូចមួយប្រភេទ ដើមតូចៗទាបៗ ផ្លែតូចៗមូលៗជាចង្កោមៗ ផ្លែទុំមានសម្បុរស-រលោង ។
- ផ្លែភ្លាំង ឈ្មោះអុតមួយប្រភេទ ឡើងដោរត្រឡុងៗស្រដៀងនឹងផ្លែភ្លាំងទុំ : អុតផ្លែភ្លាំង ឬហៅដោយបញ្ចៀសថា ផ្កាឈើផ្លែភ្លាំង ។ ឈ្មោះស្បូវមួយប្រភេទ ស្លឹកធំៗជាងស្បូវរណ្ដាសសម្រាប់ប្រើការដេរប្រក់ផ្ទះ ឬធ្វើជាចំណងកណ្ដាប់សំណាបជាដើម : ស្បូវភ្លាំង; ដកស្បូវភ្លាំងចងកណ្ដាប់ ។
-
ភ្លាំង
( កិ.កិរិយាសព្ទ )
ធ្វេសស្មារតី, ទាសស្មារតី, ភ្លាត់ស្មារតីដោយធ្វេស : ភ្លាំងស្មារតី; ច្រើននិយាយថា ភ្លាំងភ្លាត់ ឬ ភ្លាត់ភ្លាំង, ភ្លាំងភ្លេច ឬ ភ្លេចភ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្លាត់ និង ភ្លេច) ។
Headley's Khmer-English Dictionary
-
ភ្លាំង
( v )
[pleaŋ]
to lose consciousness.
-
ភ្លាំង
( adj )
[pleaŋ]
to be negligent, absent-minded
-
ភ្លាំង
( n )
[pleaŋ]
kind of small fruit tree
-
ភ្លាំង
[pleaŋ]
-
ភ្លាំង
[pleaŋ]