Khmer Dictionary: ភ្ញី
Chuon Nath's Khmer-Khmer Dictionary
-
ភ្ញី
( ន.នាមសព្ទ )
ឈ្មោះក្បាច់រចនាដែលគូរ ឬឆ្លាក់ប្រទាក់ពាក់ព័ន្ធគ្នា; ភ្ញីក្លាយ ក្បាច់ភ្ញីដែលលាយច្រើនបែបចម្រុះគ្នា; ភ្ញីទេស ក្បាច់ភ្ញីដែលធ្វើជារូបដើម, ទង, ស្លឹក, ផ្កា, ផ្លែ, ភ្ញីភ្លើង ក្បាច់ភ្ញីដែលប្រទាក់លើគ្នាឈរច្រូងមានសណ្ឋានស្រដៀងនឹងអណ្ដាតភ្លើង; ភ្ញីវល្លិ ក្បាច់ភ្ញីដែលមានសណ្ឋានជាវល្លិវារប្រទាក់គ្នា ។
- ភ្ញីផ្កា ឬ - ផ្កាភ្ញី ផ្កាកម្រង និងផ្ការាយផ្សេងៗ, ច្រើននិយាយថា ទៀនធូបភ្ញីផ្កា (គ្រឿងបូជា) ។
Headley's Khmer-English Dictionary
-
ភ្ញី
( n )
[pɲii]
kind of decorative motif consisting of arabesques or intertwined elements; decorative arrangement of flowers