Khmer Dictionary: ភ្ញាក់
Chuon Nath's Khmer-Khmer Dictionary
-
ភ្ញាក់
( កិ.កិរិយាសព្ទ )
រឭកពីដេកលក់ : ភ្ញាក់ពីដេក, ដេកក្រភ្ញាក់ ។ រអើលដោយខ្លាច, ដោយស្លន់ ព្រោះមិនដឹងខ្លួនសោះ ក៏ស្រាប់តែពើបពះអារម្មណ៍ដ៏ប្លែក : ភ្ញាក់ដូចគេកន្ត្រាក់, ភ្ញាក់ដូចគេចោល ។
- ភ្ញាក់កំណើត រឭកឃើញកំណើតរបស់ខ្លួនក្នុងជាតិនេះ ដែលជាមនុស្សមានសភាពយ៉ាងណា ។
- ភ្ញាក់ខ្លួន ដឹងខ្លួនដូចគេភ្ញាក់ពីដេក ។
- ភ្ញាក់គំនិត ដឹងច្បាស់ជាខ្លួនគិតខុស ។
- ភ្ញាក់ដំណឹង ភ្ញាក់ជឿដំណឹងដែលប្លែកតែមិនពិត ។
- ភ្ញាក់ផ្អើល ឬ - ផ្អើលភ្ញាក់ ភ្ញាក់ដោយរអើលព្រោះដឹងហេតុដោយមិនជាក់ ឬព្រោះជឿដោយស្មានៗមិនប្រាកដ ។
- ភ្ញាក់រឭក នឹកឃើញសេចក្ដីខុសត្រូវរឿយៗមិនភ្លេច ។
- ភ្ញាក់ស្មារតី មានស្មារតីរឭកឃើញការពិត ។ល។
Headley's Khmer-English Dictionary
-
ភ្ញាក់
( adj )
[pɲeak]
to be startled, surprised; to be stunned
-
ភ្ញាក់
( v )
[pɲeak]
to wake up, be awakened; to appear, arise
Eg. ដល់មាន់រងាវកឺត ប្រុសៗភ្ញាក់ឡើងឃើញផ្កាយព្រឹករះក៏លាន់មាត់ថា ...។: At cock crow, the men awoke, saw the morning star shining, and cried out .... -
ភ្ញាក់
( v )
[pɲeak]
to become aware / conscious of, come to one's senses, realize