Khmer Dictionary: ភ័ព្វ
Chuon Nath's Khmer-Khmer Dictionary
-
ភ័ព្វ
( គុ.គុនសព្ទ )
[ភាប់ ]
or ភ័ព្យ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភព្វ; ភវ្យ) ដែលគួរ, ដែលគួរដល់កិច្ចការ; ដែលមានសំណាងល្អ, ដែលមានសេចក្ដីសុខ ។
- ភព្វបុគ្គល (ភាប់ពៈបុក-គល់) បុគ្គលដែលមានសំណាងល្អ; បុគ្គលដែលគួរបួសជាបព្វជិតក្នុងព្រះពុទ្ធសាសនាបាន ។
- ភព្វរូប (ភាប់ពៈ--) ដែលមានសភាពដ៏សមគួរ ។ ន. សេចក្ដីសុខ, ការគួរ; លាភ; ការរស់នៅ... ។ ខ្មែរច្រើនសំដៅសេចក្ដីថា “សំណាង, ព្រេងសំណាង” : មានភ័ព្វ, ឥតភ័ព្វ ។
- បុណ្យភ័ព្វ បុណ្យសំណាង ។
- ភ័ព្វព្រេង សំណាងពីព្រេងនាយ ។ ព. ផ្ទ. អភ័ព្វ ឬ អភ័ព្យ ។
Headley's Khmer-English Dictionary
-
No matching entries found!