Khmer Dictionary: ភរិយា
Chuon Nath's Khmer-Khmer Dictionary
-
ភរិយា
( ន.នាមសព្ទ )
[ភៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភាយ៌ា) ស្រ្តីដែលស្វាមីត្រូវចិញ្ចឹម (ប្រពន្ធ) : ស្វាមីភរិយា, បុត្រភិរិយា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា ។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្ដី និង ប្រពន្ធ ទៀតផង ។
Headley's Khmer-English Dictionary
-
ភរិយា
( n )
[pʰeaʔriʔyie]
wife
-
ភរិយាដ
( n )
[pʰeaʔriʔyiet]
husband who allows or forces his wife to make a living as a prostitute
-
ភរិយាដិក
( n )
[pʰeaʔriʔyiedək]
husband who is dominated by his wife, hen-pecked husband
-
ភរិយាតិក្រម
( n )
[pʰeaʔriʔyieteʔkrɑm]
unfaithfulness toward one's wife, cheating on one's wife