Khmer Dictionary: ពៅ
Chuon Nath's Khmer-Khmer Dictionary
-
ពៅ
( គុ.គុនសព្ទ )
ដែលជាប្អូនគេបំផុតឬក្រោយគេបំផុត : កូនពៅ, ប្អូនពៅ, សិស្សពៅ ។
-
ពៅ
( ន.នាមសព្ទ )
ឈើស្រស់ឬឫស្សីស្រស់បីកំណាត់ដែលគេសម្រួចបោះភ្ជាប់នឹងដី ធ្វើជាចង្ក្រានបណ្ដោះអាសន្ន ប្រើការដាំស្ល, សម្រាប់អ្នកដំណើរ : បោះពៅដាំស្ល ។ ចម្រឹងដែកខ្លីៗ បីឬបួនកំណាត់ ទោះរាយក្ដី ភ្ជាប់គល់នឹងកងដែករង្វង់មូលក្ដី ដែលសម្រាប់បោះប្រើការដាំស្ល ក៏ហៅ ពៅ ដែរ, ច្រើនហៅថា ពៅដែក ។
Headley's Khmer-English Dictionary
-
ពៅ
( n )
[pɨv]
youngest child in a family; young one; darling, beloved.
-
ពៅ
( adj )
[pɨv]
to be the youngest
-
ពៅ
( n )
[pɨv]
kind of temporary structure consisting of three freshly-cut wooden or bamboo sticks fixed in the ground and used to support a cooking pot