Khmer Dictionary: ពោង
Chuon Nath's Khmer-Khmer Dictionary
-
ពោង
( ន.នាមសព្ទ )
សរីរប្រទេសដំរីនៅត្រង់ក្បាលមានសណ្ឋាន ជាពកពីរដុំប៉េងចេញទ្រងាង : ពោងដំរី ។ កំសួលដែក ឬស័ង្កសី មានសណ្ឋានស្រួចជ្រលមលើក្រោម ប៉េងត្រង់កណ្ដាលផ្សារភ្ជិតទឹកជ្រាបចូលពុំបាន សម្រាប់បោះបង្គោលចងបណ្ដែតក្នុងទឹកជាគ្រឿងសម្គាល់បង្ហាញនូវនាវាឲ្យដឹងថាជ្រៅ ឬរាក់ : បោះពោង, ចងពោង ។ ប្រដាប់សម្រាប់ទម្លាក់បណ្ដែតទឹកហែលតោងក្នុងវេលាដែលមានគ្រោះថ្នាក់លិចនាវា : តោងពោងហែល ។ ស្លឹកកណ្ដប ឬស្លឹកកន្លះមានចម្រឹងនិងវ័ណ្ឌចងព័ទ្ធជាវង់មូលសម្រាប់ដាក់ស្រូវ : ពោងស្រូវ ។ ចង្ក្រានធំធ្វើដោយដីស្អិតបន្ទើតលើផ្ទៃដីសម្រាប់ដាំខ្ទះធំរម្ងាស់ទឹកត្នោតធ្វើស្ករ ឬសម្រាប់ដាំខ្ទះស្លដណ្ដាំ : ពោងស្ករ អ្នកស្រុកខ្លះហៅ គុក ថា : គុកស្ករ, គុកដាំស្ល ។
Headley's Khmer-English Dictionary
-
ពោង
( n )
[pouŋ]
buoy; life preserver; inflatable water toy
-
ពោង
( n )
[pouŋ]
large round oven or furnace
-
ពោង
( n )
[pouŋ]
large storage container for rice made of woven palm leaves, usually from 7-15 feet in diameter
-
ពោង
( n )
[pouŋ]
protuberances / bumps on an animal's head