Khmer Dictionary: ពេញ
Chuon Nath's Khmer-Khmer Dictionary
-
ពេញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យដល់ចំនួន ។ ច្រើនតែប្រើជា គុ. ឬ កិ. វិ. ដែលដល់ចំនួន, ដល់មាត់, ដល់កណ្ដាប់មាត់, បរិបូណ៌, គ្រប់គ្រាន់, មានសព្វអន្លើ, ឥតមានសល់ចន្លោះមិនខ្វះខាត : ទឹកពេញពាង, អង្ករពេញតៅ, ឆ្អែតពេញពោះ; មនុស្សអង្គុយពេញរោង ។
- ពេញការ ដែលបានការ, ដែលដល់កំណត់ធ្វើការកើត : មនុស្សពេញការ ។
- ពេញកម្លាំង ដែលប្រឹងឥតសំចៃកម្លាំង : ធ្វើការពេញកម្លាំង ។
- ពេញកំលោះ, ពេញក្រមុំ ដែលមានវ័យកំលោះ, ក្រមុំ ពេញទី ។
- ពេញចិត្ត គាប់ចិត្ត, ស្ម័គ្រចិត្ត ។
- ពេញចំហ បើកអស់មិនលាក់មិនសំចៃ : លេងពេញចំហ, បើកពេញចំហ ។
- ពេញជំទង់ ដែលមានវ័យជំទង់ពេញទី ។
- ពេញជំហរ អស់ជំហរ ។
- ពេញដៃ ពេញកម្លាំងដៃ : អស់យ៉ាង, ឥតសំចៃ, ឥតញញើត : លេងឲ្យពេញដៃ ។
- ពេញដៃពេញជើង ពេញកម្លាំងដៃជើង ។
- ពេញទី ដល់ទី, ដល់កំណត់ ។
- ពេញទំហឹង អស់ទំហឹង គឺប្រហែលនឹងរត់ហត់ហ៊ឹងត្រចៀក ។
- ពេញបន្ទុក ដល់បន្ទុក ។
- ពេញធឹង (ព.សា.) ពេញលក្ខណៈ, ពេញសមត្ថភាព, ពេញទី (ប្រើតាមទម្លាប់ដោយស្រុក) ។
- ពេញបូណ៌មី តិថីដែលមានព្រះចន្ទ្រពេញវង់, ថ្ងៃ ១៥ កើត ។
- ពេញមាត់ ស៊ប់មាត់ឥតកោតញញើត : ស្ដីថាពេញមាត់ ។
- ពេញរង្វាស់ ពេញដូចគេវាល់, គ្រប់គ្រាន់ : ធ្វើការពេញរង្វាល់ ។
- ពេញរបុង គ្រប់គ្រាន់, ដល់ខ្នាត : ធ្វើការពេញរបុង ។
- ពេញលេញ
- ពេញកម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញសាច់, ពេញសាច់ពេញឈាម : ធ្វើការពេញលេញ, រកស៊ីពេញលេញ, មានសាច់ពេញលេញ ។
- ពេញសន្ធឹក មានសូរសន្ធឹកខ្លាំងក្រៃ; លើសលន់, ក្រៃពេក, សន្ធឹកសន្ធាប់ : លេងឲ្យពេញសន្ធឹក ។ល។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ពេញ
[ទៅ ដោយ :: pɨɲ tɨv~toh daoy]
+ NOUN (OF PLACE) all over (the place); to fill + NOUN OF PLACE
Eg. មានសៀវភៅពេញបន្ទប់: books filled the room -
ពេញការ
[pɨɲ kaa]
to be capable of doing work; to be an adult, to have reached marriageable age
-
ពេញកំឡាំង
[pɨɲ -----]
at full strength, with all one's strength
-
ពេញកំឡោះ
[pɨɲ -----]
to reach the age of puberty, come of age
-
ពេញខ្នាត
[pɨɲ knaat]
to be perfect, complete
-
ពេញចិត្ត
[pɨɲ cət]
to be pleased, satisfied
Eg. ដូច្នេះ បើយើងក្រឡេកមើលល្បឿននៃការស្រុះ ស្រួលគ្នាដោយត្រួសៗទៅលើបញ្ហាខ្មែរ ឃើញថាមានដំណើរល្អគួរឲ្យពេញចិត្ត ...។: So, if we look too quickly at the speed of the reconciliation of the Khmer Problem, we see that there was good progress which should be pleasing .... -
ពេញចំណង់
[pɨɲ -----]
to one's complete satisfaction
-
ពេញចំណាស់
[pɨɲ cɑmnah]
to be adult, mature
-
ពេញចំណាស់
[pɨɲ cɑmnah]
to be adult, mature; (of fruit) to be nearly ripe
-
ពេញចំហ
[pɨɲ cɑmhɑɑ]
openly, frankly