Khmer Dictionary: ពួក
Chuon Nath's Khmer-Khmer Dictionary
-
ពួក
( ន.នាមសព្ទ )
បន, ចំនួនគ្នាច្រើនដោយឡែកផ្សេងៗ, ប្រជុំដោយក្រុម : នៅដោយពួក, កាន់ពួក, លើកគ្នាជាពួក ។
- ពួកក្មេង បនក្មេង ក្មេងទាំងឡាយ ។
- ពួកម៉ាក (ព. សា.) គូកន, មិត្រ, សំឡាញ់ ។ល។
-
ពួក
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយក្នុងខេត្តសៀមរាប ។
Headley's Khmer-English Dictionary
-
ពួក
( n )
[puək]
group (esp. an informal, ad hoc group), detachment, herd, gathering, association; (with place name) native / resident of ....; squad (of 3 to 5 men); often merely conveys the idea of plurality
-
ពួក
( v )
[puək]
to gild, cover with gold leaf
Reference: ពួកមាស