Khmer Dictionary: ពូជ
Chuon Nath's Khmer-Khmer Dictionary
-
ពូជ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពីជ ឬ វីជ) រុក្ខជាតិ ឬធញ្ញជាតិជាដើមដែលមានកំណើតអាចដុះ, ចេញពន្លក, លូតលាស់តទៅទៀត : ពូជឈើ, ពូជស្រូវ, ពូជអំពៅ ។ ស្រូវពូជ, ពោតពូជ គ្រាប់ស្រូវ, គ្រាប់ពោត ដែលគេសម្រាំងទុកដាំតទៅទៀត ។ តំណជាតិកំណើត ឬវង្សត្រកូលរបស់ពួកមនុស្សឬសត្វ : ពូជខ្មែរ, ពូជចិន; ពូជក្សត្រិយ៍, ពូជរាស្ត្រ; ពូជគោខ្មែរ, ពូជសេះទេស ។ល។
Headley's Khmer-English Dictionary
-
ពូជ
( n )
[puuc]
race, species, breed; offspring, descendants, children; family, lineage; genealogy; breeding (esp. good breeding), background; seed (esp. rice seed); sowing