Khmer Dictionary: ពូក
Chuon Nath's Khmer-Khmer Dictionary
-
ពូក
( ន.នាមសព្ទ )
សេនាសនភណ្ឌដែលដេរញាត់គ, សំឡី ឬកំណាត់អ្វីៗដែលទន់សម្រាប់ប្រើរងដំណេក ឬរងបង្គុយ : ពូកគ, ពូកចំបើង, ពូកកំណាត់សំពត់; ពូកសម្រាប់គ្រែ, ពូកសម្រាប់គ្រែធម្មាសន៍, ពូករថ; មានពុទ្ធប្បញ្ញត្តិហាមមិនឲ្យភិក្ខុសាមណេរ និងឧបាសកឧបាសិកាអ្នករក្សាឧបោសថសីល ប្រើពូកញាត់គ ឬញាត់សំឡី, មានពុទ្ធានុញ្ញាតឲ្យប្រើពូកញាត់ស្មៅទន់ៗនិងចំបើង, ជក់ដូងជាដើមបាន ។ល។
-
ពូក
( ន.នាមសព្ទ )
ឈ្មោះសត្វចាបមួយពួក មាត្រទ្រើសជាងចាបបំណែកល្ងជាសត្វស្មូរជនខាងការចុះស៊ីគ្រាប់ស្រូវក្នុងស្រែ : ចាបពូក ។ ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ មានទំនុកច្រៀងចេញផ្ដើមថា ចាបពូក ជាដរាប : ឱចាបពូកអើយ ... កុំស៊ីស្រូវអញ ... ស្រូវគេវាឆ្ងាញ់ ... ស្រូវអញវាល្វីង ... (ហៅថា បទចាបពូក ឬទំនុកចាបពូក) ។
Headley's Khmer-English Dictionary
-
ពូក
( n )
[puuk]
cushion, mattress
-
ពូក
[puuk]
-
ពូកែ
( adj )
[puukae]
to be clever, skillful; well educated; strong, effective.
-
ពូកែ
( initverb )
[puukae]
to be clever / good at (doing something)