Khmer Dictionary: ពុំនោះ
Chuon Nath's Khmer-Khmer Dictionary
-
ពុំនោះ
( និ.និបាតសព្ទ )
or ពុំនោះសោត
មួយទៀត, មួយវិញទៀត, មួយវិញសោត, បើមិនដូច្នោះ ។ ពាក្យនិបាតជាសន្ធានសម្រាប់ប្រើតសង្កត់សេចក្ដីបន្ទាប់អំពីពាក្យ ឬ, ឬក៏, ឬថា; ប្រើរៀងបន្តគ្នាតាមលំដាប់មុនក្រោយគឺពាក្យ ឬ ត្រូវរៀងមុន, ឬក៏ រៀងត្រង់ទី ២, ពុំនោះ ត្រង់ទី ៣, ពុំនោះសោតត្រង់ទី ៤ : ត្រូវចាត់បម្រើឲ្យទៅប្រាប់, ឬផ្ដាំផ្ញើនឹងមនុស្សអ្នកទៅមក, ឬក៏សរសេរសំបុត្រឲ្យបម្រើយកទៅ, ពុំនោះផ្ញើនឹងគេអ្នកទៅមក, ពុំនោះសោតបិទតែមប្រិ៍ផ្ញើតាមប្រៃសណីយ៍ក៏បាន ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ពុំនោះ ... ក៏បាន
otherwise; if not that, then...; or else...
-
ពុំនោះទេ
[pum nuh tee]
See: ពុំនោះសោត -
ពុំនោះសោត
[pum nuh saot]
or, on the other hand, further, furthermore, moreover, besides (introduces a final clause)
Eg. លោកអាចទៅទីក្រុងកំពង់ចាមតាមកប៉ាល់ឬកាណូត ពុំនោះសោតជិះរថយន្តឈ្នួលក៏បាន: You can go to Kompong Cham City by ship or motor-boat, or on the other hand you can take a bus. -
ពុំនោះសោត
[pum nuh saot]