Khmer Dictionary: ពុល
Chuon Nath's Khmer-Khmer Dictionary
-
ពុល
( គុ.គុនសព្ទ )
ដូចគ្នានឹង ពុរ ។
-
ពុល
( គុ.គុនសព្ទ )
ដែលមានពិសអាចបណ្ដាលឲ្យរង៉ាប់រងើ, ឲ្យក្អួតចង្អោរ ឬធ្វើទុក្ខខ្លាំងដល់ឈឺស្លាប់ក៏មាន : ផ្សិតពុល, ថ្នាំពុល, គ្រឿងពុល ។ ដែលក្រពុលមុខ, ងងឹតមុខ, វិលមុខ, រង៉ាប់រងើ បណ្ដាលពីការបរិភោគឆ្អែតពេក, អំពីបរិភោគអាហារមានពិស, អំពីរលាក់ខ្លាំង, អំពីរលកយោកខ្លាំង, អំពីអួអាប់ខ្លាំង : ពុលបាយ, ពុលផ្សិត, ពុលរទេះ, ពុលរលក, ត្រីពុល ។ ព. ប្រ.
- ពុលល្បែង ដែលវក់នឹងល្បែង, ងងុលឬឈ្លក់នឹងល្បែង ។
Headley's Khmer-English Dictionary
-
ពុល
( adj )
[pul]
(of plants) to be poisonous, toxic; to be contaminated, polluted; to be poisoned; to be sick (from eating contaminated food or some toxic product of vegetable origin or from the motion of a vehicle).
-
ពុល
( n )
[pul]
poison
-
ពុល
( v )
[pul]
to be completely absorbed in, obsessed with, addicted to
-
ពុល
[pul]
See: ពុរ