Khmer Dictionary: ពិត
Chuon Nath's Khmer-Khmer Dictionary
-
ពិត
( និ.និបាតសព្ទ )
(ប្រើជា គុ. ផងក៏បាន) មែន, ប្រាកដ, ទៀង : ពាក្យពិត, សេចក្ដីពិត, និយាយពិត, ថាតាមពិត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពាក្យពិតការណ៍ពិត កាលបើពិនិត្យ ឃើញពិតសត្យា គួរកាន់ប្រព្រឹត្ត តាមពិតហៅមហា- ប្រសើរថ្លៃថ្លា មានផលតាមពិត ។ ពិតជា, ពិតមែន ឬ ពិតមែនតែ និ. មែនដូច្នោះ, ដូច្នោះមែន; ត្រូវប្រើពាក្យ តែថា ឬ ប៉ុន្តែ នាំមុខសេចក្ដីមួយសង្កាត់បន្ទាប់ជាដរាប : ពិតជាខ្ញុំទៅផ្ទះនុ៎ះមែនតែថាឥតបានឃើញឈ្មោះនុ៎ះទេ; ពិតមែនតែគាត់ល្ងង់ខ្លៅ ប៉ុន្តែគាត់មិនដែលមានរឿងមោះមៃអ្វីទេ ។ល។
-
ពិត
( កិ.កិរិយាសព្ទ )
[ច្រ. និ. ពឹត ]
( ស. ស.សមណសព្ធ ( ប្រើជា សង្ឃសព្ធ ក៏មាន ) )
ប្រាប់, ឲ្យដំណឹង, ទូល (ប្រាប់តាមពិត) : ពិតថេរដីកា, ចាំពិតលោកគ្រូសិន, សូមពិតមក...។
- ពិតទូល ឬ - ទូលពិត ទូលឲ្យជ្រាបសេចក្ដីពិត ។
-
ពិត
( កិ.កិរិយាសព្ទ )
យកខ្លួនផ្អែកប៉ះផ្ទប់ដោយប្រឹងពេញកម្លាំង ដើម្បីធ្វើឲ្យឃ្លាត ឲ្យទូលាយ ឬឲ្យទ្រេត : មនុស្សឈរចង្អៀតណែនណាន់ ទាល់តែយកខ្លួនពិតជេកទើបចេញរួច; គោផ្អើលពិតទូករទេះ ។
-
ពិត
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
ប្រដាប់សម្រាប់សរសេរឬគូរ; ខ្មែរហៅចំពោះតែជក់សម្រាប់សរសេរឬគូរ (ម. ប្រ.) ។
Headley's Khmer-English Dictionary
-
ពិត
( adj )
[pɨt]
to be true / real / genuine (refers to content; compare with Emn, which refers to action); to be sure, certain; to be accurate, exact; to be honest
Eg. ខ្ញុំនិយាយពិត: I spoke the truth. vs. -
ពិត
( v )
[pɨt]
to inform, notify, tell
-
ពិត
( v )
[pɨt]
to denounce, slander
-
ពិត
( v )
[pɨt]
to push apart, shove aside, push one's way through (e.g. a crowd)
-
ពិត
( n )
[pɨt]
small Chinese style writing brush
-
ពិតាន
( n )
[pidaan]
ceiling; canopy.
-
ពិតាន
[pidaan]
maximum attainable rank