Khmer Dictionary: ពល
Chuon Nath's Khmer-Khmer Dictionary
-
ពល
( ន.នាមសព្ទ )
[ពល់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កម្លាំង ។ សេនា, ទាហាន, កងទ័ព : ភ្ជុំពល, លើកពល ។
- ពលថ្មើរជើង ទាហានអ្នកដើរដោយជើង (ឥតជិះអ្វី) ។
- កែនពល កែនប្រជាជនប្រមូលជាកងទ័ពឬប្រមូលមកបង្ហាត់ជាទាហាន ។
- ប្រក់ពល ប្រជុំរេហ៍ពលមកប្រសិទ្ធីឲ្យមានជ័យជម្នះ ឬដើរត្រួតរេហ៍ពល ។ល។
-
ពល
( ន.នាមសព្ទ )
ពួកជនពូជសូទ្រៈ សម្រាប់ប្រើជាកម្លាំងតាមមុខការផ្សេងៗ; មានច្រើនពួក : ពលព្រះ ពលសម្រាប់វត្ត;
- ពលដំរី ពលឃ្វាលដំរីព្រះរាជទ្រព្យ (ទ្រមាក់);
- ពលសេះ ពលឃ្វាលសេះព្រះរាជទ្រព្យ;
- ពលអង្គរក្ស ពលដែលប្រើជាទាហានរក្សាព្រះអង្គ (ហៅឃ្លាតក្លាយថា អង្គ្រ័ក្ស);
- ពលចែវ ពលសម្រាប់ចែវព្រះទីន័ងនាវា;
- ពលគុន ឬ - ពលគុនដាល់ ពលសម្រាប់គុនឬដាល់ថ្វាយស្ដេចទត ក្នុងកាលសម័យដែលត្រូវការម្ដងៗ ឬសម្រាប់រក្សាការពារព្រះអង្គជានិច្ច (ហៅដោយរួបរួមថា ពល, អង្គរក្ស (អង់-គ្រាក់), ទ្រមាក់, ចែវ, គុន) ។ល។ ពួកពលទាំងនេះក្នុងកម្ពុជរដ្ឋមានតែពីក្នុងកាលរាជ្យបុរាណ, សម័យឥឡូវលើកលែងមិនឲ្យមាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូទ្រ ឬ សូទ្រៈ និង អ្នកងារ ផង) ។
Headley's Khmer-English Dictionary
-
ពល
( n )
[pʊəl, pʊəlleaʔ, peaʔleaʔ]
force, power, strength; ability, capacity; army, troops, military unit; branch (of military service)
-
ពល
( n )
[pʊəl, pʊəlleaʔ, peaʔleaʔ]
subgroup of the laboring caste (determined by the nature of the group's occupation), hereditary servants
-
ពលាហក
See: វលាហក -
ពលិកម្ម
( n )
[pʊəlliʔkam]
sacrifice, hard work
-
ពលិការ
( n )
[peaʔliʔkaa]
offerings, the act of making an offering; the preparation of offerings
-
ពលិទាន
( n )
[peaʔliʔtien]
offering of food; feeding people (as an act of generosity)
-
ពលី
( n )
[peaʔlii]
offering, contribution; tribute; sacrifice.
-
ពលី
( v )
[peaʔlii]
to sacrifice
-
ពលីការ
See: ពលិការ -
ពលៃ
See: ពន្លៃ (2)