Khmer Dictionary: ផ្សា
Chuon Nath's Khmer-Khmer Dictionary
-
ផ្សា
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ...។
- ផ្សាខ្លោច ឬ - ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្ដីស្ដាយស្រណោះ ឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត ។
-
ផ្សា
( អា. និ.អាយតនិបាត )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ព្រោះ, ហេតុតែ, ដោយហេតុ; តាមតែ, តាមតែចង់, ព្រោះតែចំណង់ : ផ្សានឹងបាន ចង់តែនឹងបាន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្តាន បង្ហិនធនធាន ចើកអាសមាយា ។... (កាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា...) ។ មើលក្នុងពាក្យ ស្រី ទៀតផង ។
-
ផ្សា
( កិ.កិរិយាសព្ទ )
ផ្សងតាមកម្ម, ផ្សងព្រេង; ទ្រាំទ្រ, ទ្រាំអត់; កាន់ក្ដីសន្ដោសតាមមានតាមបាន : ផ្សាជាអ្នកកម្សត់ទុគ៌ត (ម. កណ្ឌមហារាជបព្វៈ) ។
Headley's Khmer-English Dictionary
-
ផ្សា
( v )
[psaa]
to feel a burning / stinging sensation; to sting, burn, smart (e.g. as when juice from a citrus fruit comes in contact with a paper cut)
-
ផ្សា
( conj )
[psaa]
because of, on account of
-
ផ្សា
( v )
[psaa]
to endure, tolerate, accept (e.g. one's fate)
-
ផ្សាយ
( v )
[psaay]
to issue, publish; to diffuse, spread, broadcast, propagate, disseminate; to announce; to tell.
-
ផ្សាយ
( n )
[psaay]
diffusion, spread, distribution
-
ផ្សារ
( n )
[psaa]
market, bazaar, fair
-
ផ្សារ
( v )
[psaa]
to solder metal, weld; to stick together; to reconcile
-
ផ្សាំ
( v )
[psam]
to graft (a plant); to propagate by means of cuttings or grafts; to transplant (an organ)
-
ផ្សាំ
[psam]
See: ភ្សាំ -
ផ្សាំង
( v )
[psaŋ]
to tame (e.g. a wild bird), domesticate, break (e.g. a horse)