Khmer Dictionary: ផង
Chuon Nath's Khmer-Khmer Dictionary
-
ផង
( និ.និបាតសព្ទ )
ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ : វាយផងជេរផង; ចានផងឆ្នាំងផង; ខ្វាក់ផងថ្លង់ផង; ជួយគ្នាផង; ឲ្យខ្ញុំទៅផង ។
- ពួកផង ពួកជាមួយ, ពួកដែលចូលគំនិត ឬចូលដៃជាមួយ ។ អ្នកផង, ជនផង, អ្នកផងទាំងពួង មហាជន, ជនានុជន, ពួកជន, អ្នកទាំងពួង ។ អ្នកស្រុកភូមិផងរបងជាមួយ អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា ។
-
ផង
( អា. និ.អាយតនិបាត )
នៃ ។ ព. សា. សម្រាប់ប្រើជាជំនួសពាក្យ នៃ ជាសាមីសម្ពន្ធ : នេះរបស់ផងខ្ញុំ, នុ៎ះរបស់ផងប្អូនខ្ញុំ ។ និយាយបញ្ជាក់ជា ផង់ ក៏មាន : របស់ផង់ខ្ញុំ; ក្លាយមកទៀតថា ផន់ ឬ ផិន ក៏មាន : របស់ផន់ខ្ញុំ, របស់ផិនខ្ញុំ (ប្រើតាមទម្លាប់, ប៉ុន្តែត្រូវសរសេរ ផង ទើបត្រឹមត្រូវ) ។
Headley's Khmer-English Dictionary
-
ផង
( fp )
[pʰɑɑŋ]
marker indicating that the extent or limit stated in the sentence is not as far, long, or great as it could be or might have been
Eg. លោកចេញដំណើរម៉ោង ៦ ព្រឹកអញ្ចឹង ឆាប់ពេកហើយ! មិនឆាប់ពេកទេ! គេឲ្យខ្ញុំចេញដំណើរម៉ោង ៥ ផង: You're leaving at 6:00 a.m; that's too early. That's not early; I could leave at 5:00. -
ផង
( adv )
[pʰɑɑŋ]
simultaneously
-
ផង
( prenp )
[pʰɑɑŋ]
of, belonging to
Eg. កុំយករបស់ផងខ្ញុំ!: Don't take my things! -
ផង
( prenp )
[pʰɑɑŋ]
(together) with
-
ផង
( postnp )
[pʰɑɑŋ]
all
-
ផង
( fp )
[pʰɑɑŋ]
also, too, as well; even though
Eg. ខ្ញុំខ្មែរផង ខ្ញុំមិនដែលបានញ៉ាំម្ហូបនោះទេ: Even though I'm Cambodian, (I've) never eaten that (kind of) food. -
ផង
( fp )
[pʰɑɑŋ]
marker indicating entreaty or a polite request, please..., would you ...
Eg. ជួយខ្ញុំផង!: Help me! -
ផង់
( adj )
[pʰɑŋ]
to be powdery, crushed, pulverized, powdered.
-
ផង់
( n )
[pʰɑŋ]
dust, powder, pollen