Khmer Dictionary: ប្រារព្ធ
Chuon Nath's Khmer-Khmer Dictionary
-
ប្រារព្ធ
( កិ.កិរិយាសព្ទ )
[--រប់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< ប្រ + អា + រព្ធ; អា + រព្ភ) តាំងផ្ដើម, ផ្ដួចផ្តើម, ផ្គងជាមុន; និយាយតំណាលអំពីរឿងដើម; ប្រុងប្រៀប, រៀបរប; ចំពោះ, សំដៅត្រង់; នឹកដើម, គិតដល់, ភ្នកនឹកដល់ : ប្រារព្ធការងារ; ប្រារព្ធពីរឿងកម្សត់កម្រនឹងគ្នាមកអំពីដើម; ប្រារព្ធដល់បុត្រភរិយា; បញ្ញត្តិនេះជាសាធារណៈឥតប្រារព្ធឈ្មោះណាមួយដោយដាច់ខាតទេ ។ល។ រ. ស. ទ្រង់ព្រះប្រារព្ធ ទ្រង់មានព្រះតម្រាស់ផ្ដើមឡើង, ទ្រង់ភ្នកដល់, ទ្រង់មានព្រះតម្រាស់ចំពោះ ..., ទ្រង់ធ្វើ : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រារព្ធទៀនជ័យ គឺទ្រង់អុជទៀនជ័យនៅថ្ងៃផ្ដើមចូលព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាឬព្រះរាជពិធីត្រស្ដិសង្ក្រាន្ត...។
Headley's Khmer-English Dictionary
-
ប្រារព្ធ
( v )
[praarup]
to initiate, organize, begin, prepare; to think of, create, formulate; to celebrate, perform, make an opening address; to consider, think something over, wonder about.
-
ប្រារព្ធ
( adj )
[praarup]
to be created
Eg. បញ្ញត្តិនេះជាសាធារណៈឥតប្រារព្ឋ ឈ្មោះណាមួយដោយដាច់ខាតទេ: This law is for everyone and not for any one person.