Khmer Dictionary: ប្រសិទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
ប្រសិទ្ធ
( កិ.កិរិយាសព្ទ )
[--សិត ]
(បសិទ្ធ ប្រើជា គុ. “ដែលតាក់តែងហើយ; ដែលប្រដាប់ហើយ; ដែលធ្វើឲ្យសម្រេចហើយ, ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ”) ធ្វើឲ្យសម្រេច, ធ្វើឲ្យពូកែ; ធ្វើឲ្យមានស្រីសួស្ដីជោគជ័យ : ប្រសិទ្ធពរឲ្យ ។
- បង្កក់ប្រសិទ្ធ បង្កក់តាមក្បួនតម្រាបុរាណឲ្យសិរីសួស្ដីដោយមានអាចារ្យចាស់ទុំជាអ្នកធ្វើពិធីឲ្យ : បង្កក់ប្រសិទ្ធភូមិថ្មី, សូត្រមន្តអាគមបង្កក់ប្រសិទ្ធឲ្យខ្លាំងពូកែ ។
-
ប្រសិទ្ធ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យពេញគ្រប់គ្រាន់, ធ្វើឲ្យសម្រេច, ធ្វើឲ្យខ្លាំងពូកែ, ធ្វើឲ្យមានសិរីសួស្ដីជោគជ័យ ។
Headley's Khmer-English Dictionary
-
ប្រសិទ្ធ
( adj )
[prɑsət, prɑsettʰeaʔ]
to be effective, victorious, strong.
-
ប្រសិទ្ធ
( v )
[prɑsət, prɑsettʰeaʔ]
to achieve success; to bless, give a benediction
-
ប្រសិទ្ធី
( n )
[prɑsettʰii]
decorating, equipping; causing to be successful.
-
ប្រសិទ្ធី
( v )
[prɑsettʰii]
to devote, dedicate; to equip, decorate; to congratulate