Khmer Dictionary: ប្រភាស
Chuon Nath's Khmer-Khmer Dictionary
-
ប្រភាស
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រភាឞ; បភាស) ពោល, ស្ដី, និយាយ; (រ. ស.) ត្រាស់; មានព្រះតម្រាស់ : ទ្រង់ប្រកាស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ដេចទ្រង់ប្រភាស ឲ្យអស់ពួករាស្ត្រ បានឮរាល់គ្នា ប្រជាពលរដ្ឋ ត្រេកអរមហិមា បានថ្វាយសច្ចា ថាសូមស្មោះត្រង់ ។
-
ប្រភាស
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បភាស) ពន្លឺ, រស្មី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីពួកនិគ្រន្ថ ច្រើនក្រៃពេកពន់ លុះឃើញប្រភាស នៃព្រះសម្ពុទ្ធ ស្លុតរត់រទាស ខ្លះស៊ូស្លាប់ផ្ដាស ដោយលោតមុជទឹក... (កាព្យសរសើរយមកប្បាដិហារនៃព្រះសម្ពុទ្ធ ក្នុងកាលដែលស្ដេចទៅកាន់ឋានត្រ័យត្រិង្ស...) ។
Headley's Khmer-English Dictionary