Khmer Dictionary: ប្រតិព័ទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
ប្រតិព័ទ្ធ
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រតិពទ្ធ; បដិពទ្ធ) ជាប់, ជាប់ស្អិត, ជំពាក់; ស្រឡាញ់ជាប់ចិត្ត : ចិត្តកូនប្រុសខ្ញុំ បានប្រតិព័ទ្ធចំពោះរូបនាងកញ្ញានោះស៊ប់ណាស់ទៅហើយមិនអាចនឹងត្រឡប់រាថយក្រោយវិញបានទេ ។ ប្រើជា ន. ក៏បាន : មានប្រតិព័ទ្ធ ។ គុ. ចិត្តប្រតិព័ទ្ធ ។
Headley's Khmer-English Dictionary
-
No matching entries found!