Khmer Dictionary: បំភ្លឺ
Chuon Nath's Khmer-Khmer Dictionary
-
បំភ្លឺ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យភ្លឺ គឺអុជភ្លើង, លើកភ្លើង, ទ្រោលភ្លើងឲ្យភ្លឺ ឬនិយាយពន្យល់ឲ្យភ្លឺគំនិតប្រាជ្ញា ។ (ព. ប្រ.)
- បំភ្លឺជាតិ គឺញ៉ាំងជាតិរបស់ខ្លួនឲ្យភ្លឺ ឲ្យប្រព្រឹត្តទៀងត្រង់ ឲ្យកាន់សុចរិតយុត្តិធម៌ (ព. ផ្ទ. បំព្រៃជាតិ) ។
- បំភ្លឺប្រទេស គឺធ្វើប្រទេសរបស់ខ្លួនឲ្យភ្លឺលូតលាស់ចម្រើន ឲ្យរុងរឿង ឲ្យថ្កើងថ្កាន (ព. ផ្ទ. បំព្រៃប្រទេស) ។
- បំភ្លឺលោក គឺញ៉ាំងលោកឲ្យភ្លឺ ឲ្យរុងរឿង ឲ្យប្រកបដោយសុចរិតយុត្តិធម៌, ឲ្យបានសុខស្ងប់ : អ្នកប្រាជ្ញទាំងឡាយ ជាមនុស្សបំភ្លឺលោក; ព្រះពុទ្ធនិងព្រះអរហន្តទាំងឡាយ ជាអ្នកបំភ្លឺលោក ខាងការពន្យល់ឲ្យសត្វលោករាវរកធម៌ ដើម្បីរំលត់ទុក្ខឃើញ ។ល។ ព. ផ្ទ. មនុស្សបំព្រៃលោក, ពាល ។
Headley's Khmer-English Dictionary
-
បំភ្លឺ
( v )
[bɑmplɨɨ]
to clarify, enlighten; to explain; to reveal eg. តាមការបំភ្លឺរបស់ឈ្មោះ ... . according to the revelation of ...
-
បំភ្លឺ
( v )
[bɑmplɨɨ]
to brighten, illuminate, give light (to); to glorify