Khmer Dictionary: បំព្រៃ
Chuon Nath's Khmer-Khmer Dictionary
-
បំព្រៃ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ធ្វើឲ្យទៅជាព្រៃ គឺយកអ្វីៗ មានមែកឈើជាដើម មកដាក់ឲ្យទើសទែងដូចជាព្រៃ : យកមែកឈើមកដាក់រាយបំព្រៃ ។ (ព. ប្រ.)
- បំព្រៃជាតិ គឺញ៉ាំងជាតិរបស់ខ្លួនឲ្យប្រហែលដូចជាព្រៃ ។
- បំព្រៃប្រទេស គឺធ្វើប្រទេសរបស់ខ្លួនឲ្យប្រហែលដូចជាព្រៃ ។
- បំព្រៃលោក គឺញ៉ាំងលោកឲ្យប្រហែលដូចជាព្រៃ : ព្រះសម្ពុទ្ធទ្រង់ប្រទានព្រះឱវាទថា ន សិយា លោកវឌ្ឍនោ “កុំធ្វើខ្លួនឲ្យជាមនុស្សបំព្រៃលោក”, មានអត្ថន័យថា កុំប្រព្រឹត្តអាក្រក់ហួសហេតុឲ្យមានខ្លួនប្រហែលដូចជាព្រៃទ្រុបទ្រុល ឬប្រហែលដូចជាចម្រូងចម្រឹង, ប្រហែលដូចជាដង្គត់ក្នុងលោកឲ្យគេទើសមុខទើសក្រោយ ឲ្យគេពិបាកចិត្តគំនិតអួរអាប់ចំបែងរាល់គ្នា : មនុស្សបំព្រៃលោក ។ ព. ផ្ទ. មនុស្សបំភ្លឺលោក (ព. ពុ.) ។ល។ (មើលក្នុងពាក្យ បំភ្លឺ ទៀតផង) ។
Headley's Khmer-English Dictionary
-
បំព្រៃ
( v )
[bɑmprey]
to pile up brush; to turn into a jungle, decivilize; to make a mess of; to allow to run wild