Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បាំង

Chuon Nath's Khmer-Khmer Dictionary
  1. បាំង ( កិ.កិរិយាសព្ទ )
    បិទ, រាំង, ខ្ទប់​ឲ្យ​កំបាំង : បាំង​វាំងនន, បាំង​ជញ្ជាំង ។
    - បាំង​គំនិត រាំង​គំនិត​មិន​ឲ្យ​គិត​ឃើញ ។
    - បាំង​ឆត្រ បើក​ឆត្រ​គ្រប​ពី​លើ​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ឬ​ត្រូវ​ភ្លៀង ។
    - បាំង​ដៃ យក​បាត​ដៃ​បាំង​ទន្ទឹម​នឹង​ថ្ងាស​មិន​ឲ្យ​ពន្លឺ​ចាំង​ពឹល​ភ្នែក​​ដើម្បី​នឹង​មើល​អ្វីៗ​ ឲ្យ​ឃើញ​ច្បាស់ ។
    - មោហ៍​បាំង សេចក្ដី​ងងឹត​ល្ងង់​បិទ​រាំង​ប្រាជ្ញា​មិន​ឲ្យ​យល់​ការ​ពិត ។ ពាក្យ​នេះ​ខ្មែរ​យើង​ច្រើន​និយាយ​អំពី​កំហឹង​ខ្លាំង​ដែល​ទប់​មិន​ទាន់ ឬ​អំពី​ការ​ប្រព្រឹត្ត​កន្លង​បវេណី កន្លង​ច្បាប់ ដោយ​ភាន់​ច្រឡំ​ភ្លេច​ស្មារតី​មិន​យល់​ការ​ខុស​ត្រូវ ។ល។
Headley's Khmer-English Dictionary
  1. បាំង ( v ) [baŋ]
    to conceal, cover, hide (something), mask, cloak; to block off, obstruct; to shield / protect (e.g. with a sun visor or umbrella); to defend, guard
  2. បាំង ( n ) [baŋ]
    row of seats (e.g. in a bus or theater)
  3. បាំង ( adv ) [baŋ]
    in the way, in a blocking / leaning manner

    Reference: បាំងខែល
  4. បាំង ( adj ) [baŋ]
    to be indecisive, undecided, hesitant, wavering; imprecise, ambiguous

    Reference: បាំងស្ទើរ


Prohok Solutions @2017 : Learn Khmer | Khmer Calendar