Khmer Dictionary: បន្លា
Chuon Nath's Khmer-Khmer Dictionary
-
បន្លា
( ន.នាមសព្ទ )
[បន់-ល៉ា ]
រុក្ខាវយវៈស្រួចមុតរបស់ឈើ, ឫស្សី ផ្ដៅ, វល្លិពួកខ្លះជាដើម : បន្លាក្រសាំង, បន្លាល្វៀង ។ ពុទ្ធភាសិតថា កណ្ដកេន កណ្ដកុទ្ធរណំ “ជោះបន្លាដោយបន្លា” ។ ខ្មែរបុរាណបានយកពុទ្ធភាសិតនេះជាគោលមកចងក្រងជាភាសិតថា បន្លាមុតយកបន្លាជោះ, សេះដាច់ជិះសេះតាម ។ អត្ថន័យរបស់ភាសិតនេះ មានដើមថា “ចិត្តជាប់ជំពាក់នឹងរូបថាល្អស្អាត, ត្រូវយកការរំពឹងពិចារណាឲ្យឃើញតាមការពិតថា រូបជាបដិកូលមិនល្អមិនស្អាតទៅវិញ ព្រោះសុទ្ធតែជាគ្រឿងឆ្អេះឆ្អាបស្អុយពេញទាំងខ្លួន”; ជនជាតិបរទេសណាគ្របសង្កត់ដោយមុខរបរជំនួញក្នុងប្រទេសណា, ជនក្នុងប្រទេសនោះឲ្យចេះស្ទាត់ជំនាញ ទាំងត្រូវរៀនពិធីធ្វើជំនួញឲ្យចេះស្ទាត់ជំនាញផងដែរ..., យ៉ាងនេះឯងហៅថា បន្លាមុតយកបន្លាជោះ, សេះដាច់ជិះសេះតាម ។ ព. ប្រ. បន្លាក្នុងភូមិ គឺមានមនុស្សកាចអាក្រក់នៅក្នុងភូមិជាមួយ ។ល។
Headley's Khmer-English Dictionary
-
បន្លា
( n )
[bɑnlaa]
thorn, barb, spine.
-
បន្លា
[bɑnlaa]
obstacle, problem; troublemaker
-
បន្លាច
( v )
[bɑnlaac]
to frighten, scare; to intimidate
-
បន្លាយ
( v )
[bɑnlaay]
to lengthen, extend, make something long, stretch out, elongate; to unroll, unwind, let out; to postpone, protract, procrastinate; to comment on
-
បន្លាស់
( n )
[bɑnlah]
change, replacement, substitute; transfer, move; change (of clothes, linens), set (e.g. of linens); spare(part); shift (e.g. of workers)