Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បឋមប្បញ្ញាត្តិ

Chuon Nath's Khmer-Khmer Dictionary
  1. បឋមប្បញ្ញាត្តិ ( ន.នាមសព្ទ ) [បៈឋមមៈប៉ាញញ័ត]
    សិក្ខាបទ, មាត្រា​ច្បាប់​ដែល​ទ្រង់​តែង​តាំង​បញ្ញត្ត​ជា​ដំបូង, ក្នុង​សិក្ខាបទ​នីមួយ ៗ ក្នុង​ព្រះ​ពុទ្ធ​សាសនា មាន​បឋមប្បញ្ញាត្តិ, អនុប្បញ្ញាត្តិ (ការ​បញ្ញត្តិ​ក្រោយ​បន្ទាប់​បន្ថែម​សេចក្ដី​លើ​បឋមប្បញ្ញាត្តិ) ឧ. ក្នុង​សិក្ខាបទ​បារាជិក​ទី ១ រឿង​ដំបូង​និយាយ​ពី​ភិក្ខុ​សេពសន្ថវៈ​ជា​មួយ​នឹង​មនុស្ស​ស្រី ។ ព្រះ​ពុទ្ធ​បញ្ញត្តិ​ថា ភិក្ខុ​ណា​មួយ​សេព​មេថុន​ធម្ម ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រក​សំវាស​គ្មាន ។ នេះ​ជា​បឋមប្បបញ្ញាត្តិ ។ គ្រា​មក​ទៀត មាន​ភិក្ខុ​សេពសន្ថវៈ​ជា​មួយ​នឹង​សត្វ​ស្វា​ញី ។ ព្រះ​ពុទ្ធ​បញ្ញត្តិ​បន្ថែម​ទៀត​ថា ភិក្ខុ​ណា​មួយ​សេព​មេថុន​ធម្ម ដោយ​ហោច​ទៅ​សូម្បី​ជា​មួយ​នឹង​សត្វ​តិរច្ឆាន​ញី​ក្ដី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រក​សំវាស​គ្មាន ។ នេះ​ជា​អនុប្បញ្ញាត្តិ ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar