Khmer Dictionary: ធ្យាន
Chuon Nath's Khmer-Khmer Dictionary
-
ធ្យាន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ន.) ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន :
- ធ្យានទៅ គឺទៅដោយអំណាចធ្យាន; ហោះធ្យាន សំដៅសេចក្ដីថា ទៅតាមអាកាសជាប្រឹថពីដោយអំណាចឬដោយឫទ្ធិនៃធ្យាន ។ តាមសេចក្ដីពិត, លោកដែលបានសម្រេចធ្យានមិនមែនហោះទេ, គឺបើត្រូវការចង់ទៅតាមអាកាស លោកចូលធ្យានដោយ បឋវីកសិណ គឺយកដីធ្វើជាអារម្មណ៍ តាំងអធិដ្ឋានអាកាសត្រង់ផ្លូវដែលត្រូវការទៅនោះ ឲ្យរឹងក្លាយជាដី ហើយលោកដើរតាមផ្លូវទៅដូចគេដើរលើដីធម្មតា, គ្រាន់តែឆាប់រហ័សភ្លាមៗប្លែកជាងដំណើរជាប្រក្រតីប៉ុណ្ណោះ; បើត្រូវការចង់ទៅក្នុងដី លោកចូលធ្យានដោយ អាបោកសិណ គឺយកទឹកធ្វើជាអារម្មណ៍ តាំងអធិដ្ឋានដីត្រង់ផ្លូវដែលត្រូវការទៅនោះឲ្យរលាយក្លាយជាទឹកហើយចូលធ្យានដោយ វាយោកសិណ គឺយកខ្យល់ធ្វើជាអារម្មណ៍ អធិដ្ឋានឲ្យមានខ្យល់បក់វែកញែកទឹកឲ្យច្រហធ្លុងទៅជាផ្លូវដើរបាន; និយាយដោយខ្លីថាលោកចម្រើនធ្យានបង្វែរធាតុទាំង ៤ ផ្លាស់ប្ដូរគ្នាបានតាមត្រូវការប៉ុណ្ណោះឯង; តែច្រើននិយាយតាមទម្លាប់ថា លោកហោះ, លោកជ្រែកដី, ជ្រែកទឹក, ដើរលើទឹក ។ល។
Headley's Khmer-English Dictionary
-
ធ្យាន
( n )
[tyien]
peace / serenity of mind, tranquility; meditation, contemplation, concentration.
-
ធ្យាន
( v )
[tyien]
to meditate deeply and be able to accomplish seemingly impossible feats (e.g. flying) thereby