Khmer Dictionary: ធានា
Chuon Nath's Khmer-Khmer Dictionary
-
ធានា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ធានា “ដំណើរទ្រទ្រង់...”) ដំណើរទទួលអះអាង, ទទួលរ៉ាប់រងលើខ្លួន ។ ប្រើតាមទម្លាប់ជា កិ. ឬ ន. ក៏បាន : ដំណើរនុ៎ះកុំឲ្យអ្នកព្រួយ ចាំខ្ញុំធានាជូនអ្នក; បានជាខ្ញុំហ៊ានឲ្យព្រោះមានធានាដោយមាំមួន; អ្នកណាជាអ្នកធានាឲ្យគាត់ ?; មានសំបុត្រធានា ឬទេ ?
Headley's Khmer-English Dictionary
-
ធានា
( v )
[tʰienie]
to promise, guarantee; affirm, vouch for; assure, ensure, to be responsible for.
-
ធានា
( n )
[tʰienie]
guarantee, affirmation, endorsement