Khmer Dictionary: ធនិត
Chuon Nath's Khmer-Khmer Dictionary
-
ធនិត
( ន.នាមសព្ទ )
[ធៈ--]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះព្យញ្ជនៈ ១០ តួក្នុងវគ្គ ទាំង ៥ គឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ ជាអក្សរមានសំឡេងតឹង មានសូរអក្សរ ហ លាយចូលផង; សំឡេង សំ. បា. ជា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ (ឬ ត្ហ៎ៈ), ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ; (ប៉្ហៈ), ព្ហៈ; ជាគូគ្នានឹងព្យញ្ជនៈជា សិថិល ១០ តួគឺ កៈ, គៈ; ចៈ, ជៈ; ដៈ (ឬ ត៎ៈ), ឌៈ; តៈ; ទៈ; បៈ (ប៉ៈ), ពៈ (គួរយល់ថា សិថិល “មានសំឡេងធូរ”, ធនិត “មានសំឡេងតឹង ព្រោះមានសំឡេង ហ ផ្សំជាមួយផង; ទោះបីភាសាខ្មែរយើងក៏ សិថិល និង ធនិត មានសំឡេងធូរតឹងផ្សេងពីគ្នាដែរ គួរតែស្ដីនិយាយកុំឲ្យច្រឡំគ្នា, ដូចព្យញ្ជនៈជា សិថិល ថា ក្នុង, ក្មេង, ម្ដាយ ក្មេក; គ្នា, គ្នេរគ្នាន់; ច្នេះ, ច្នៃ; ត្នោត, ត្មាត, ត្មោង; ប្ដី, ប្ដឹង ជាដើម កុំនិយាយជាសំឡេង ធនិត ថា ខ្នុង, ខ្មេង, ម្ដាយ ខ្មេក; ឃ្នា, ឃ្នេរឃ្នាន់; ឆ្នេះ, ឆ្នៃ; ថ្នោត, ថ្មាត, ថ្មោង; ផ្ដី, ផ្ដឹង ។ល។ ទើបច្បាស់តាមសំឡេងព្យញ្ជនៈរបស់ជាតិយើង ។
Headley's Khmer-English Dictionary
-
ធនិត
( n )
[tʰeaʔnɨt]
term for the ten aspirated consonants of the Cambodian alphabet ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ