Khmer Dictionary: ទុព្ភាសិត
Chuon Nath's Khmer-Khmer Dictionary
-
ទុព្ភាសិត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ទុប-ភា--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទុភ៌ាសិត) សំដីអាក្រក់, ពាក្យគំរោះគំរើយ : កុំគប្បីពោលនូវទុព្ភាសិត; កុំថាឡើយដល់មនុស្ស សូម្បីតែតិរច្ឆានក៏រមែងមិនគាប់ចិត្តចំពោះទុព្ភាសិតដែរ ។ ឈ្មោះអាបត្តិពួកមួយ (ក្នុងអាបត្តិ ៧ កង) ជាទោសសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា : អាបត្តិទុព្ភាសិត ឬ ទុព្ភាសិតាបត្តិ ។
Headley's Khmer-English Dictionary
-
ទុព្ភាសិត
( n )
[tuppʰiesət]
bad language, bad words; bad advice
-
ទុព្ភាសិតាបត្តិ
( n )
[tuppʰieseʔtaabat]
sin of using bad language (for a Buddhist monk)